ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) សមត្ថកិច្ច ចាប់ចោរឆក់២នាក់ បញ្ជូនទៅតុលាការ

6 ខែ មុន 24 តូ សុផល

ភ្នំពេញ៖ មុខសញ្ញាឆក់កាបូបតាមដងផ្លូវសាធារណះ ០២នាក់ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនិងកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីកាលពីម៉ោង០៨និង៣០
នាទីព្រឹក ថ្ងៃទី ១៧ មករា ២០១៩ ក្រោយពីចប់ ការសាកសួរ។

ជនសង្ស័យ
ទី១ ឈ្មោះ ហុង ម៉េងហ៊ត់ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងទង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ទី២ ឈ្មោះ ធឿន ជា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យខាងលើនេះត្រូវបានការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ២២ និង ០០ នាទី នៅចំណុចចំណុចផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកនាយការិយាល័យបន្តរថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើនេះគឺជាប់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ ដែល ប្រព្រឹត្តនៅចំណុចមុខស្តូបកម្ពុជាវៀតណាម ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ២១ និង ៣០ នាទីពីជនរងគ្រោះ ឈ្មោះ ទូ សុទ្ធា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ។

ក្នុងប្រតិបត្តិការណ៍ឃាត់ជនសង្ស័យខាងលើសមត្ថកិច្ចធ្វើការដកហូត ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស គ្មានស្លាកលេខ ចាប់យកពីឈ្មោះ ហុង ម៉េងហ៊ត់  ម៉ូតូម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ 1HJ-5694 ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន 6s ពណ៌ ទឹកប្រាក់ ម៉ាក LG ពណ៌ ទឹកមាស ចិញ្ចៀនលោហធាតុ ពណ៌ លឿងស្លេក ចំនួន ០២ វង់   ខ្សែក ចំនួន ០១ ខ្សែ  បណ្តោងរូបឆ្កែ ចំនួន ០១ ក្នុងនោះមាន របស់ជនរងគ្រោះ ដែលចាប់យកបាន នាឡិកាដៃម៉ាកCARTIER ខ្សែស្បែកពណ៌ សូកូឡា ដាំត្បូងពណ៌ស ចំនួន១៣៤គ្រាប់  ខ្សែក លោហធាតុ ពណ៌ លឿងស្លេក មានបន្តោងរូបព្រះចំនួន ០១ ដាំត្បូងពណ៌សចំនួន ២៥ គ្រាប់ និងប្រាក់ដុល្លារចំនួន ២៥០០ ដុល្លារអាមេរិក ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!