ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន!

9 ខែ មុន 25 តូ សុផល

ភ្នំពេញ៖នៅថ្ងៃទី១៦មករា២០១៩ វេលាម៉ោង២១ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា ណាំឈីវ  ភេទប្រុស អាយុ២៥ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖ក្រាមសថ្លា ០១កូនថង់តូច និងឧបករណ៍ប្រើប្រាស់គ្រឿថញៀនមួយឈុត ។

សមត្ថកិច្ចបានបន្ដថា នៅមុនពេលកើតហេតុ កម្លាំងល្បាតរបស់ភ្នែកអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់  កំពុងអង្គុយជក់ថ្នាំញៀននៅក្នុងបន្ឬប់ជួលរនប់ខ្លួន ដោយមានការសង្ស័យកម្លាំងយើង បានធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ