ព្រឹតិ្តការណ៍ថ្មីៗ

ប្រើក្បាច់ពិសេស (មួល ក ប្លន់) ម៉ូតូ លទ្ធផលខូចសម្រស់អស់!

3 ខែ មុន 114 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៥ មករា ២០១៩ វេលាម៉ោង១២ និង១០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី

បានធ្វើការឃាត់ខ្លួនេជនសង្ស័យចំនួន០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹទ្ធអំពើហឹង្សា(ប្រើដៃមួលកជនរងគ្រោះយកម៉ូតូ) នៅចំណុចតាមផ្លូវ១៩៥៨ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០១នាក់ ធម្យោបាយថ្មើជើង ។

ជនសង្ស័យចំនួន០១នាក់ ឈ្មោះ តូច ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) របួសលើមុខ ។

ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ ខែម ធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
សម្ភារៈបន្សល់ទុក ៖ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BG-6701 ។

ប្រភពប្រាប់ថា មុនពេលកើ់តហេតុ ជនសង្ស័យបានហៅម៉ូតូរបស់ជនរងគ្រោះ ជិះពីម្តុំផ្លូវជាតិលេខ០៤ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយមានសភាពស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាពយកដៃរបស់ខ្លួន ចាប់មួលករបស់ជនរងគ្រោះពីក្រោយបណ្តាឲ្យដួលម៉ូតូ និងដួលទាំងអស់គ្នា រួចជនសង្ស័យក្រោកឡើងលើម៉ូតូរបស់ជនរងគ្រោះជិះក្នុងគល់បំណងគេច្លួនបានចំងាយប្រហែល ២០ម៉ែត្រ បានទៅបុករបងលួសបណ្តាឲ្យរបួស រួចជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!