ព្រឹតិ្តការណ៍ថ្មីៗ

ចិនទាក់ទងរកស្រីស្អាត តាម​ V-Chat ឱ្យតម្លៃ២០០ដុល្លារ ដេក១យប់ តែពេលមកដល់ ជាភេទទី៣ ឈ្លោះគ្នាវាយតប់ផ្អើលខន់ដូ (ថាឡឹនស្តាយ)

9 ខែ មុន 110 តូ សុផល

រាជធានីភ្នំពេញ ៖ ករណីហឹង្សាមួយបានកើតឡើង រវាងបុរសជនជាតិម្នាក់និងក្រុមភេទទីបីចំនួន៣នាក់

បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩នេះ​ នៅត្រង់ចំណុចមុខខុនដូរ “ថាឡឹនស្តាយ” ផ្ទះលេខ៣៧ តាមបណ្ដោយផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសម្តីភេទទី៣ម្នាក់ ក្នុងចំណោមភេទទីបីទាំង៣នាក់​ ដែលត្រូវសន្តិសុខទះ​មួយកំផ្លៀង មានឈ្មោះថា អូន​ ផ្លយ​ អាយុប្រហែល​៣០ឆ្នាំ ដែលម្នាក់ទៀតឈ្មោះ​ អន​ ស្រីមិច​ អាយុប្រហែល​៣០ឆ្នាំ​ដូចគ្នា​ បានរៀបរាប់​ប្រាប់ថា នៅមុនពេលកើតហេតុ គឺមានបុរសជនជាតិចិនម្នាក់ បានឆាតតាម V-Chat សុំដេកជាមួយ ដោយឱ្យតម្លៃ២០០ដុល្លារ ហើយយក នារីផ្សេងឱ្យបាន២ទៅ៣នាក់មក ខុនដូរកន្លែងកើតហេតុ ដោយបានប្រាប់ Location​ ត្រឹមត្រូវ​រួចហេីយ។ តែពេលមកដល់ខុនដូរ បុរសជនជាតិចិននោះ មិនព្រមនាំនាងឡេីងទៅខុនដូរទេ​ ព្រោះទេីបតែដឹងថាជាភេទទី៣ ហេីយក៏ហុចលុយអោយពួកនាង តែ៥ដុល្លារប៉ុណ្ណោះ ព្រោះថាមិនបានធ្វើអ្វីទាំងអស់ ទើបពួកនាងមិនសុខចិត្ត ព្រោះជិះរថយន្តតាក់ស៊ីមក អស់ជិត២០ដុល្លារទៅហើយ ។

ទេីបជជែកគ្នាតឹងសសៃក ព្រោះខាងចិននោះ មានសន្តិសុខមកជួយឈ្លោះថែមទៀត រហូតប្រតាយប្រតប់គ្នា សន្តិសុខ​នោះក៏ទះនារីភេទទីបី មួយ​កំផ្លៀង​ ទេីបធ្វេីឲ្យនារីភេទទីបីនោះ បានយកដុំថ្ម គប់កម្ទេចរថយន្ត១គ្រឿង ម៉ាក TOYOTA PRIUS ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AV-6528 បណ្ដាលឲ្យបែកកញ្ចក់មុខនិងកញ្ចក់ចំហៀង (សង្ស័យរបស់ចិនម្នាក់នោះ ) ទេីបបង្កឲ្យមានការភ្ញាក់​ដល់កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ចុះមកសួរនាំតែម្ដង។

បច្ចុប្បន្នក្រោយកេីតហេតុ​ ក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋានមកដល់ ដោយក្រុមភេទទីបី បានដាក់ពាក្យប្តឹង សន្តិសុខវិញថាបានបង្កហឹង្សាមកលើពួកគេ ហើយជនជាតិចិននោះ ក៏មិនបាន មកប៉ុស្តិ៍ដើម្បី ប្តឹងផ្តល់ក្រុមភេទទីបីនេះទៀត ទើបសមត្ថកិច្ចសម្រេច បញ្ចប់រឿងនេះត្រឹមនេះតែម្តង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ