ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ ជម្រុញអោយក្រុមហ៊ុនវិនិយោគ​ និងទីតាំងអាជីវកម្មទេសចរណ៍ ទាំងអស់ដែលកំពុងធ្វើប្រតិបត្តិការនៅតាមតំបន់ឆ្នេរកោះរ៉ុងសន្លឹម ត្រូវរៀបចំអោយមានអាងចម្រោះទឹកកខ្វក់អោយបានត្រឹមត្រូវ

4 ខែ មុន 32 តូ សុផល

ខេត្តព្រះសីហនុ ៖ បញ្ហាទឹកកខ្វក់​ គឺជាក្តីបារម្ភធំមួយ​ គ្រាដែលសន្ទុះនៃការអភិវឌ្ឍមានការកើតឡើងខ្លាំងនៅក្រុងព្រះសីនុ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន បានណែនាំអោយម្ចាស់ទីតាំងអាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ បឹងហ្គាឡូ រីស្សត និងភោជនីយដ្ឋាននៅតាមឆ្នេរកោះនេះ អោយរួមគ្នាថែររក្សារបរិស្ថានអោយបានល្អ ក្នុងនោះលោកបានជំរុញអោយទីតាំងទាំងនោះត្រូវរៀបចំប្រព័ន្ធអាងចម្រោះទឹកកខ្វក់អោយបានត្រឹមត្រូវដើម្បីចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រធ្វើយ៉ាងណានាំគ្នាលើកកម្ពស់សោភ័ណ្ឌភាពនេះឆ្នេរនៅតំបន់ឆ្នេរកោះរ៉ុងនេះដើម្បីទាក់ទាញភ្ញៀវទេសចរមកកំសាន្តកាន់តែច្រើនថែមទៀត។

ជាក់ស្តែង ព្រឹកទី១៤ ខែ មករា ឆ្នាំ២០១៩ អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម យន្ត មីន បានដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួនធ្វើដំណើរទៅពិនិត្យមើលស្ថានភាពនៃការអភិវឌ្ឍនៅដែនកោះរ៉ុង។គោលបំណងសំខាន់នៃដំណើរចុះទៅកោះរ៉ុងនេះគឺដើម្បីត្រួតពិនិត្យមើលស្ថានភាពជាក់ស្ដែងនិងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍរបស់ក្រុមហ៊ុនទាំងឡាយនៅលើដែនដីកោះរ៉ុងបន្ទាប់ពីបានទទួលសិទ្ធវិនិយោគពីរាជរដ្ឋាភិបាល។ទន្ទឹមនឹងការចុះត្រួតពិនិត្យមើលស្ថានភាពក្រុមហ៊ុនអភិវឌ្ឍន៍នៅតំបន់ដីកោះរ៉ុងនេះ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ក៏បានចុះទៅពិនិត្យមើលតាមទីតាំងអាជីកម្មនៅតាមបណ្ដោយកោះរ៉ុងសន្លឹមនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាទឹកកខ្វក់នេះដែរដោយមានការគាំទ្រពីថ្នាក់ជាតិផងនោះ ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំង​ នៅក្រុងព្រះសីហនុ បាននឹងកំពុងស្ថាបនា សំរាប់បូមចូលទៅស្ថានីយ៍ចំរោះធំមួយមានទំហំជាង១៦ហិចតា ដើម្បីធ្វើការចម្រោះជាតិពុលសិនមុនឹងបង្ហូរចូលទៅសមុទ្រ។

ជាមួយគ្នានេះដែរទីតាំងសណ្ឋាគារ ផ្ទះសំណាក់ រីស្សត បាំងហ្កាឡូ ភោជនីយដ្ឋានទាំងអស់នៅក្រុងព្រះសីហនុ រដ្ឋបាលខេត្ត បាននឹងកំពុងជម្រុញអោយធ្វើអាងប្រព្រឹត្តិកម្មជាចាំបាច់ដែរដើម្បីជៀសវាងការបំពុលបរិស្ថាននាំអោយប៉ះពាល់ដល់ឆ្នេរខ្សាច់និងទឹកសមុទ្រ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!