ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ស្ត្រី​​ម្នាក់​ ត្រូវ​បានចោរដៃ​ឆៅ​​ ប្លន់​សម្លាប់​ យក​ទ្រព្យ​​អស់​ជិត​៤ម៉ឺន​ដុល្លារ​

7 ខែ មុន 373 តូ សុផល

កណ្ដាល ៖​ ស្ត្រី​ម្នាក់​ ត្រូវ​ចោរដៃ​ឆៅ​​ ប្លន់​សម្លាប់​យក​ទ្រព្យ​សម្បត្តិ ​អស់​ជិត​៤ម៉ឺន​ដុល្លារ​

បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​វេលាម៉ោង​៥ល្ងាច​ថ្ងៃ​ទី​១៤ ខែ​មករា ​ឆ្នាំ​២០១៩​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​បឹង​ ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​។

បើតាមសមត្ថកិច្ចថា ​ស្ត្រី​រងគ្រោះ​ឈ្មោះ​ ឈុន​ ទូ​ អាយុ​៥៦ឆ្នាំ​ មុខរបរ​ មេផ្ទះ​ មាន​ស្រុក​កំណើត​ស្ថិត​នៅ​ឃុំ​ស្រៃ​អំបិល​ ស្រុក​បុទុមសាគរ​ ខេត្ត​កោះកុង​។ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​បឹង​ ​ឃុំ​រកា​ ស្រុក​កណ្ដាល​ស្ទឹង ​ខេត្ត​កណ្ដាល​។

សមត្ថកិច្ចបញ្ជាក៎ថា សម្ភាដែរ​ត្រូវ​រៈ​បាត់បង់​រួម​មាន​៖ លុយ​ដុល្លារ​ចំនួន​ ៣០០០០ដុល្លារ​, លុយ​ខ្មែរ​ចំនួន​២លាន​រៀល​​, ខ្សែ​ក​មាស​ ២​ដំឡឹង, ចិញ្ចៀន​មាស​ ៥ជី​, ខ្សែ​ដៃ​មាស​ ៥ជី​ ។

តាម​សម្ដី​របស់​ក្រុម​គ្រួសារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ នៅមុន​ពេល​កើតហេតុ ​ប្ដី​របស់​គាត់​បាន​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ ​ស្រាប់​តែ​អត់​ឃើញ​ប្រពន្ធ​របស់​គាត់​ ភ្លាម​ៗ​នោះ​គាត់​បាន​ហៅ​ពី​រ​ទៅ​បី​ដង​តែ​អត់​តប​វិញ​សោះ​ ហើយ​ទ្វារ​ផ្ទះ​បេីក​ចំហរទៀត​។

ចំណែក​ឯ​បុរស​ជា​ប្ដី​ក៏​មិន​ចាប់អារម្មណ៍​ដែរ​ ហើយ​គាត់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​ទុក​សម្ភារៈ​មួយ​ចំនួន​រួច​ក៏​ដេីរ​ចេញ​មក​វិញ​ដើម្បី​ទៅ​កាត់​សក់​តែ​ពេល​ទៅ​ដល់​ផ្ទះ​ជាង​ ជាង​ថា​រវល់​ហើយ​បង​មិន​បាន​កាត់​ឲ្យ​ទេ​ ភ្លាមៗ​នោះ​គាត់​បាន​ធ្វើ​ដេីរ​​ត្រឡប់​មក​ផ្ទះ​វិញ​គាត់​បាន​ស្រែក​ហៅ​ប្រពន្ធ​របស់​គាត់​ម្ដង​ទៀត​តែ​នៅ​តែ​មិន​ឃើញ​ក៏​បាន​ដេីរ​រក​ជុំ​វិញ​ផ្ទះ​នៅ​តែ​អត់​ឃើញ​ទេ​ ហើយ​ទ្វារ​ផ្ទះ​នៅ​តែ​ចំហរ​ដ៏​ដែរ​។

មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​ដេីរ​ចូល​ទៅ​ក្នុង​ផ្ទះ​ហើយ​បើក​ទ្វារ​បន្ទប់​​ដេីរ​ចូល​ស្រាប់​តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​ដេក​ស្លាប់​នៅ​ពីមុខ​ទូលុយ​យ៉ាង​អាណោចអាធ័ម។​ ភ្លាមៗ​នោះ​គាត់​បាន​ស្រែក​ឆោឡោ​ឲ្យ​អ្នក​ជិត​ខាង​​ជួយប្រពន្ធ​គាត់​​ផង​ព្រោះ​​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​បាត់បង់​បាត់​ទៅ​ហើយ​ ចំណែក​ឯ​ទូ​ដាក់​លុយ​និងគ្រឿង​អលង្ការ​មួយ​ចំនួន​ត្រូវ​បាន​បាត់​បង់​គ្មាន​សល់​ឡើយ​។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើត​ហេតុ​រួចបាន​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ដេីម្បី​ចុះមកធ្វើកោសល្យវិច័យ​នឹងប្រគល់​សាក​សព​ទៅ​ឲ្យ​​ក្រុម​គ្រួសារ​​យកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យសមត្ថកិច្ច​កំពុង​តែ​ធ្វើការស្រាវជ្រាវនិងតាមចាប់ខ្លួនយកមក​ផ្ដន្ទាទោស​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!