ព្រឹតិ្តការណ៍ថ្មីៗ

មន្ទីរពេទ្យវ៉ិចតូរៀ ផ្ទុះរឿងអាស្រូវ ចាក់សោរបង្ខាំងគំរាមទារលុយអ្នកជំងឺ ផ្អើលមួយប្រទេស សមត្ថកិច្ច…

6 ខែ មុន 119 តូ សុផល

រាជធានីភ្នំពេញ៖ ក្រោយផ្ទុះរឿងអាស្រូវ បង្ខាំងអ្នកជំងឺដែលអត់លុយអោយ  មន្ទីរពេទ្យ វ៉ិចតូរៀ

ត្រូវគណៈកម្មការចម្រុះចុះស្រាវជ្រាវ សាកសួរដល់បុគ្គលិកចំនួន២៣នាក់ហើយ សម្រេច បិត ឃ្លុំបេ  បណ្តោះអាសន្នព្រមទាំងឃាត់ខ្លួន ជនជាតិចិនជាអ្នកគិតលុយម្នាក់ ដែលពាក់ព័ន្ធ គំរាមកំហែងទារលុយ និងចាក់សោរបង្ខាំង អ្នកជំងឺ។

ការចុះសាកសួរននិងបិទមន្ទីរពេទ្យនេះបានធ្វើឡើង តាំងពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០១៩ ដឹកនាំដោយលោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកនិងមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញារងអមសាលាដំបងរាជធានីភ្នំពេញនិងមានការចូលរួមពីមន្រ្តីសាលារាធានីភ្នំពេញ ក្រសួងសុខាភិល  មន្ទីរសុខាភិបាលរាជធានីភ្នំពេញនិងការិល័យអន្តោរប្រវេសន៍នៃស្នងការនគរបាលរាជធានីភ្នំពេញ។

មន្ទីរពេទ្យវ៉ិចតូរៀស្ថិតនៅលេខ៦១A ផ្លូវ៣១៥ ក្រុម២៧ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលមានលោកស្រីវេជ្ជបណ្ឌិតសៀង សុគន្ធអាយុ៦៥ឆ្នាំ ជនជាតិ ខ្មែរ ជាអ្នកឈរឈ្មោះលើអាជ្ញាប័ណ្ណអោយជនជាតិចិនដែលជាអ្នកគ្រប់គ្រងសហគ្រាស់ឈ្មោះLI GUO ដែលធ្វើសកម្មភាពអាជីវកម្មមន្ទីរព្យាបាលជំងឺ។
នៅក្នុងការត្រួតពិនិត្យសមត្ថកិច្ច ចម្រុះ បានធ្វើការត្រួតពិនិត្យ សាកសួរបុគ្គលិក ទាំងអស់ ចំនួន ២៣នាក់ ក្នុងនោះមានបុគ្គលិកពេទ្យ ចំនួន ១៩នាក់   ជនជាតិខ្មែរ ១៣នាក់ ,ជនជាតិចិន ចំនួន ៦នាក់និងសន្តិសុខ ចំនួន៤នាក់។បន្ទាប់ពីសាកសួរនៅវេលាម៉ោង ១០និង៣០នាទីយប់ ក៍បានបញ្ចប់ប្រតិបត្តិការ  ដោយឃាត់ខ្លួន ជនជាតិចិនជាអ្នកគិតលុយម្នាក់ឈ្មោះA zhi ភេទ ប្រុស៤៣ឆ្នាំបញ្ជូនទៅអធិការដ្ឋានខណ្ឌទួលគោក ដើម្បីសាកសួរ ព្រមទាំងបិទឃ្លុំបេទីតាំងមន្ទីរពេទ្យ តែម្តង។

តាមព័ត៌មានបានអោយដឹងថា ការបិទមន្ទីពេទ្យ វ៉ិចតូរៀនេះយោងតាមសេចក្តីសម្រេចរបស់ ក្រសួងសុខាភិបាលលេខ០០៣អប ស/ ប ព ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ សម្រេ
ចបិទមន្ទីរពេទ្យវ៉ិចតូរៀ ជាស្ថាពរ ចាប់ពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១៩និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះភឿន មួយហ៊ាង ភេទស្រីអាយុ ១៩ឆ្នាំ មានលំនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

គួរបញ្ជាក់ថានៅវេលាយប់ថ្ងៃទី១៣ខែមករាឆ្នាំ២០១៩នារីម្នាក់ឈ្មោះភឿនមួយ ហៀងភេទស្រីអាយុ១៩ឆ្នាំ មានលំនៅសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វារត្រូវបានមន្ទីរពេទ្យចាក់សោទ្វារបង្ខាំង មិនអោយចេញបន្ទាប់វះកាត់ជំងឺរោគស្ត្រីអស់តម្លៃ២ពាន់ដុល្លារហើយនាងមានលុយអោយតែ៦០០ដុល្លារ។

 

បន្ទាប់ពីមានបញ្ហាក្រសួងក្រសួងសុខាភិបាលបានប្រកាសបិទមន្ទីរពេទ្យនោះតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!