ព្រឹតិ្តការណ៍ថ្មីៗ

ចិនកឺកឺ​ បើករថយន្ត​ PRIUS មកស្ទាក់ពីមុខ​ រួចបំបុក Pass App កំពុងឌុបស្ត្រីជនជាតិចិនម្នាក់ ដោយមិនដឹងមូលហេតុ ឈ្លោះគ្នាផ្អើលសមត្ដកិច្ចទាំងយប់!

8 ខែ មុន 40 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីជនជាតិចិនម្នាក់​ ហៅកង់បី​ PassApp​ ឡើងជិះចេញបាន៥០ម៉ែត្រ​ ស្រាប់តែមានបុរសជនជាតិចិនម្នាក់ បេីករថយន្ត​មកស្ទាក់ពីមុខ​ ហើយឈ្លោះប្រកែកគ្នា​ រួចបុរសជនជាតិចិននោះ​ ឡើងបើករថយន្តបំបុកកង់បី PassApp ដោយមិនដឹងមូលហេតុ​ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍​ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ទាំងយប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ​ ឈានចូលថ្ងៃអង្គារ៍​ ទី១៥​ ខែមករា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចខាងត្បូងវិទ្យាល័យបាក់ទូក​ លើផ្លូវ១៦៤​ កែងផ្លូវ១៦៩ ស្ថិតក្នុងសង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ​។

បើតាមសម្ដី​បុរសម្ចាស់រ៉ឺម៉កបានរៀបរាប់ប្រាប់ភ្នាក់ងារ TNN បានដឹងថា​ នៅមុនពេលកើតហេតុ​ រូបគាត់កំពុងបេីករ៉ឺម៉កកង់បី PassApp តែម្នាក់ឯង​ លុះមកដល់ចំណុចផ្លូវ១៦៩ កែងផ្លូវ១៦៤ ស្រាប់តែមានស្ត្រីជនជាតិចិនម្នាក់ ស្រែកហៅគាត់អោយឈប់ រួចប្រាប់ថាទៅ Naga ហើយក៏ឆ្លេីយ OK ទើបស្ត្រីរូបនោះ ឡើងមកអង្គុយលើកង់បីរបស់គាត់ រួចគាត់ក៏បេីកចេញទៅតាមបណ្ដោយផ្លូវ១៦៤​ ទិសដៅលិចទៅកេីត បានប្រហែលជាង៥០ម៉ែត្រ​ ស្រាប់តែឃើញមានបុរសជនជាតិចិន​ម្នាក់ បើករថយន្ត​ TOYOTA PRIUS ពណ៍ស​ មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​ 2AV-9454 ក្នុងល្បឿនយ៉ាងលឿន​តាមពីក្រោយ រួចកាច់ចង្កូតមកស្ទាក់ពីមុខ​រ៉ឺម៉កកង់បី PassApp របស់គាត់ ដោយមិនដឹងមូលហេតុ​ រួចចុះមកស្រែកដាក់ស្ត្រីជនជាតិចិននោះ នាងក្រវីក្បាល ហើយក៏ឈ្លោះប្រកែកគ្នាតែម្ដង។

ម្ចាស់រ៉ឺម៉កបន្តថា បន្ទាប់មកបុរសជនជាតិចិននោះ​ បានឡើងបើករថយន្តថយក្រោយបានប៉ុន្មានម៉ែត្រ​ ក៏ទៅប៉ះជាមួយឃឿនចិញ្ចើមខាងក្រោយ រួចជាន់ហ្គែលបើកមកមុខវិញ​ សំដៅមកបំបុករ៉ឺម៉កកង់បី PassApp របស់គាត់​ លាន់ប្រ៉ាវ​ រួចចុះមកស្រែកឡូឡា ជាមួយស្ត្រីជនជាតិចិនម្នាក់ដែលកំពុងអង្គុយលើកង់បី​ ទើបធ្វើឲ្យនាងស្រែកតបវិញ (ដោយមិនដឹងនិយាយអ្វីខ្លះនោះទេ) ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង​ រាយការណ៍​ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍អូរឬស្សីទី២​ ចុះអន្តរាគមន៍ផងដែរ។

លុះពេលសមត្ថកិច្ចមកដល់​កន្លែងកើតហេតុ​ បានទាក់ទងទៅសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការនគរបាលខណ្ឌ៧មករា ចុះមកធ្វេីការវាស់វែង​ រថយន្តនិងរ៉ឺម៉ក រួចអោយភាគីទាំងសងខាង​ដោះស្រាយ​គ្នាមួយជំហានទៀតសិន​ ហើយបុរសជនជាតិចិននោះ បានតេទូរស័ព្ទទៅមិត្តភ័ក្ត​ មួយសន្ទុះក្រោយមកមានបុរសជនជាតិចិន២នាក់ទៀត ជិះម៉ូតូ​កូនទា ឌុបគ្នាមកកន្លែងកើតហេតុ​ រួចតេទូរស័ព្ទទៅអ្នកចេះបកប្រែអោយនិយាយជាមួយសមត្ថកិច្ច​ រួចសមត្ថកិច្ចរៀបរាបប្រាប់ពីរឿងហេតុអោយបានដឹង​ រួចហុចទូរស័ព្ទអោយជនជាតិចិននោះនិយាយវិញ ក្រោយពីបិទទូរស័ព្ទជនជាតិចិននោះ បានដកលុយ៧០ដុល្លារ ទៅអោយម្ចាស់រ៉ឺម៉កកង់បី ទុកជួសជុលការខូចខាតបន្តិចបន្តួចនោះ​ ។ ដោយសារតែមិនចង់វែងឆ្ងាយ​ ម្ចាស់កង់បីក៏ព្រមទទួលទុក​ ដេីម្បីបញ្ចប់រឿង​ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន​ និងសមត្ថកិច្ចផងដែរ។

តែក្រោយពេលសងរួចហើយ ស្ត្រីជនជាតិចិននោះ​ មិនចង់ត្រលប់ទៅជាមួយជនជាតិចិនទាំង៣នាក់នោះទេ​ ហេីយបានអង្គុយនៅលេីកង់បី​ ឈ្លោះប្រកែក​គ្នា​ជិត២០នាទីទៀត ទើបធ្វើឲ្យបុរសជនជាតិចិនជាអ្នកបើករថយន្ត បានឡើងជិះម៉ូតូ​កូនទាចេញទៅបាត់ ហើយមិនដឹងថា មូលហេតុអ្វីនោះទេ​ ព្រោះសុទ្ធតែជនជាតិចិន​ និងមិនមានអ្នកណាចេះបកប្រែ​ តែមួយសន្ទុះក្រោយមក​ នាងព្រមឡើងរថយន្ត​ រួចបើកចេញបាត់ទៅ​តែម្ដង ៕ (អត្ថបទរូបភាព​ បងម៉េង​-Media​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ