ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរថ្នាំញៀន ដុះស្លែ ០២នាក់ត្រូវបានសមត្ថកិច្ចស្រុកគីរីវង់ចាប់ខ្លួន!

3 ថ្ងៃ មុន 24 តូ សុផល

ខេត្តតាកែវ៖ ជនសង្ស័យជា មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅមូលដ្ឋានស្រុកគិរីវង់ចំនួន០២ នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាតខ្លួន បានកាលពីវេលា ៨និង៥០យប់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចកែងជុំមិត្ត ស្ថិតភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

បើតាមលោកវេរៈសេនីយ៍ឯក យុគ សារ៉ាត់ អធិការស្រុកគីរីវង់ បានឲ្យដឹងថាជនសង្ស័យ២នាក់ ដែលកម្លាំងជំនាញឃាត់ខ្លួន បាននេះ គឺសុទ្ធតែជាមុខសញ្ញាចាស់ ដែលកំម្លាំងជំនាញ បានធ្វើការតាមប្រមាញ់ជាយូរណាស់មកហើយ ទើបតែយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នេះ ទើបឃាតខ្លួនបានជនសង្ស័យទាំង២នាក់កំពុងធ្វើសកម្មភាពជួញដូរ នៅចំណុចខាងលើ ជនសង្ស័យទាំងពីររួមមាន  ទី០១ ឈ្មោះ ព្រុំ  ពៅ (ហៅ តយ) ភេទប្រុសអាយុ១៩ឆ្នាំ (មុខសញ្ញាជួញដូរសកម្ម)ទីលំនៅនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

ទី០២ឈ្មោះ ប្រាក់  សត្យា ភេទ ប្រុស អាយុ២១ឆ្នាំ (ជួញដូរ)មានទីលំនៅភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ។

វត្ថុតាងរឹបអូសបានរួមមាន មានម្ស៉ៅក្រាមថ្លាពណ៌សចំនួន១២កញ្ចប់តូច និង០១កញ្ចប់ធំ ទូរស័ព្ធចំនួន០១គ្រឿង ម៉ាកoppo។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកំម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ ធ្វើការសាកសួរ និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយបងខ្មៅ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!