ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនករណីជួញដូរគ្រឿងញៀន

3 ថ្ងៃ មុន 27 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៦h.៣០នាទី ដោយអនុវត្តន៍តាមគោលការដឹកនាំរបស់ លោកសុខ ពេញវុធ

អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ អធិការដ្ឋានខណ្ឌដូនពេញ និង ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវ៤៩ ក្រុម៤៣ ភូមិ៨ សង្កាត់ផ្សារថ្មី៣។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់រួមម្នាក់

ឈ្មោះ ស៊ុំ ស្រីដា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងចាប់យករួមមាន
១ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់។
២ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣ ឧបករណ៍ប្រើប្រាស់មួយចំនួន។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!