ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

5 ខែ មុន 21 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ច័ន្ទ ៩កើត ខែ បុស្ស   ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  ត្រូវនឹងថ្ងៃទី ១៤ ខែ មករា ឆ្នាំ​២០១៩  វេលា​ម៉ោង​១៣ម៉០០នាទី កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចក្នុងសំណង់មិនរៀបរយ  ផ្លូវ​៦០ម៉ែត្រ  ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ នុត ចន្ថា  ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅការដ្ឋាន សំណង់ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ  

សមត្ថកិច្ចបានបន្តថាខណៈពេលដែលជនសង្ស័យឈ្មោះ នុត ចន្ថា   កំពុងឈរ  (នៅចំណុចខាងលើ)  ក៏បានឃាត់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៣កញ្ចប់ថង់តូច​នៅក្បែរខ្លួនជនសង្ស័យ ក៍បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែលើចាត់ការតាមនីតិវិធីតែម្តង   

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៣ កញ្ចប់ថង់តូច       

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ  នុត ចន្ថា  ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!