ព្រឹតិ្តការណ៍ថ្មីៗ

តោះជួយគ្នា! ពេលនេះ លីលី បានជួបស្ត្រី ដែលខ្លួនជួយសម្រាលកូនកណ្តាលផ្លូវ​នោះហើយ ថែមទាំងនាំយកថវិកា និងសំភារៈប្រើប្រាស់មួយចំនួនឧបត្ថ​ម្ភថែមទៀតផង

1 ខែ មុន 63 តូ សុផល

រាជធានីភ្នំពេញ​ ៖ ប្រិយមិត្តជាច្រើនច្បាស់ជាជ្រាបហើយថាកាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​យប់​រំលង​អធ្រាត្រ​

ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣១៥​កែង​ និង​ផ្លូវ​៥១៦​ ជាប់​ និង​ផ្សារ​ធី​ខេ​ ក្នុង​សង្កាត់​បឹង​កក់​១​ ខណ្ឌទួលគោក​ ដោយ​មាន​ស្ត្រី​អាយុ​ជាង​៣០​ឆ្នាំ​ម្នាក់​ បាន​ឈឺពោះ​សម្រាល​កូនស្រី​នៅ​តាម​ដងផ្លូវ​ហើយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​ឃើញ​ជួយ​ និង​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​កាល​ម៉ែ​ត​ ។​​ តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​និង​កោតសរសើរ​នោះ​ គឺ​មាន​នារី​វ័យក្មេង​រូប​ស្រស់​ដូច​តារា​ម្នាក់​បាន​បើករថយន្ត​ឡិច​ស៊ី​ស​ ៣៣០​មួយ​គ្រឿង​ មក​ឈប់​ជួយ​សង្គ្រោះ​ដោយ​មិន​ខ្លាច​ និង​រអើម​នោះ​ទេ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មហាជន​ជា​ច្រើន​ដែល​បាន​មក​ឈប់​មើល​មានការ​កោតសរសើរ​ទៅ​លើ​នារី​វ័យ​រូប​ស្រស់​នោះ​ផង​ដែរ​ ។​ នារីស្រស់ប្រិមប្រីយ៍ដែលមានចិត្តធម៌ម្នាក់ខាងលើនោះត្រូវបានគេស្គាល់ថា ឈ្មោះ លីលី ជាតារាសម្តែងខ្សែភាយន្ត។

ហើយអ្វីដែលគួរឲ្យតែកាន់សរសើរនោះ មិនត្រឹមតែបានជួយស្ត្រីខាងលើនោះ កញ្ញាលីលី ថែមទាំងប្រកាសស្វែងរកមន្ទីរពេទ្យដែលស្ត្រីខាងលើស្នាក់នៅ ដើម្បីបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងពីសប្បុរជនផ្សេងទៀត ដែលកញ្ញាផ្ទាល់ជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតមូនិធិនេះឡើងដើម្បីជួយស្ត្រីខាងលើផ្ទាល់។

ដោយឡែកនៅថ្ងៃនេះវិញ កញ្ញរូបស្រស់ លីលី បានជួបស្ត្រីខាងលើហើយ នៅមន្ទីរពេទ្យកាល់ម៉ែត ថែមទាំងធ្វើការសំណេះសំនាល ក៏ដូចជានាំយកថវិកាខ្លួនឯង និងសប្បុរសជននានា មកធ្វើការឧបត្ថម្ភស្ត្រីខាងលើផងដែរ។

នេះបើតាមអ្វីដែលកញ្ញាបានបង្ហោះក្នុងគណនេយ្យហ្វេសបុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា៖
ពេលនេះនាងខ្ញុំបានមករកបងស្រីឃើញហើយ គឺគាត់កំពុងតែស្នាក់នៅក្នុងមន្ទីពេទ្យ បងស្រីនឹងកូនមានសុវតិភាពល្អ តែបងស្រីមានសាកភាពទន់ខ្សោយខ្លាំង ហើយនឹងខ្វាស់ខាត់ សម្ភារះប្រើប្រាស់ជាច្រើនផងដែល !
តែពេលនេះនាងខ្ញុំ លីលី យកជាថវិកា តិចតួចនឹងសម្ភារះ ប្រើប្រាស់ចាំបាច់តិចតួច យកទៅជូនបងស្រីសិន ដើម្បីដោះស្រាយបញ្ហាខ្វះខាត់ (ពេលមកដល់ភ្លាចខ្ញុំឃើញបងស្រីគេងក្នុងសាកភាពទនន្សោយខ្លាំង ហើយគ្មានភួយខ្នើយនឹងខោរអាវសូម្បីតែមួយកសម្រាប់ អ្វីដែលធ្វើអោយនាងខ្ញុំក្ដុកក្ដួលទប់ទឹកភ្នែកមិនបាននោះគឺ សូម្បីតែទឹកដោះគោរក៏គ្មានអោយកូនបៅដែល )😢😢 នេះទើបជាមនុស្សខ្សោយនឹងខ្លះខាត់ពិតប្រាក់ នាងខ្ញុំសូមអោយបងប្អូន ទាំងអស់ដែលមានចិត្ដសប្បុរធម៍ជួយគ្នាម្នាក់បន្ទិចតួចក្ដី រឺក៏ជាសម្ភារះប្រើប្រាស់ក្ដី អោយបងស្រីបានដោះស្រាយបញ្ហាខ្វះខាត់ផង🙏🏻🙏🏻🙏🏻 បើសិនបងប្អូនណាមានចិត្ដសប្បុរធម៍ចង់ជួយបងស្រីអាចទំនាកទំនង តាមលេខទូរសព្ធនាងខ្ញុំផ្ទាល់(086223355.060223355)
រឺក៏តាមរយះ FBនាងខ្ញុំផ្ទាល់ Lyly Yaka Il
https://www.facebook.com/profile.php?id=100008658948864
សូមជួយ share យកតែបុណ្យផង។ (អត្ថបទ​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!