ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាប !

7 ខែ មុន 44 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០ និង ៣០នាទី ដោយអនុវត្តន៍តាមគោលការដឹកនាំរបស់លោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋាន ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់រួមមាន៖

ឈ្មោះ សៅ សុវណ្ណវិរះ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងចាប់យករួមមាន

១ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់ធំ។

២ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

៣ឧបករណ៍ប្រើប្រាស់មួយចំនួន។

៤ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។

៥កាំបិតដែកឆ្នៃចំនួន០១។

៦ប្រាក់រៀលចំនួនប្រាំពីរមុឺនប្រាំពាន់ប្រាំរយរៀល(៧៥៥០០)។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!