ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធ ពិធីអបអរសាទរជ័យជម្នះ៧មករា ខួបលើកទី៤០

3 ថ្ងៃ មុន 19 តូ សុផល

បាត់ដំបង៖នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្វពិធីរំលឹកខួបថ្ងៃជ័យជម្នះ៧មករា នៅបរិវេណសួននាគបាញ់ទឹក ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

កម្មវិធីនេះផងមានការចូលរួមដោយឯកឧត្តម ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលបាត់ដំបង ប្រធានកម្មាធិការគណៈបក្សប្រជាជនកម្ពុជា ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការលោកគ្រូ-អ្នកគ្រូនិងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម ច័ន្ទ សុផល បានមានប្រសាសន៍ថាៈលោកនឹងខិតខំបន្តអភិវត្តន៍ ខេត្តបាត់ដំបង បម្រើប្រជាពលរដ្ឋមិនអោយមានការអាក់អន់ស្រពន់ចិត្តឡើយ។

ជាចុងក្រោយឯកឧត្តមបានបន្តថាៈយើងមានសន្តិភាពហើយដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរួបរួមគ្នាថែរក្សានិងទប់ស្កាត់កុំអោយរបបប្រល័យពូជសាសន៍វិលត្រលប់មកវិញជាលើកទី២និងសូមជូនពរដល់បង ប្អូនជាពលរដ្ឋសុខភាពល្អនិងរួមរស់ក្រោមម្លប់សន្តិភាព៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!