ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​ នៃអធិការនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់ (ម្នាក់ជួញដូរ​ និងម្នាក់ប្រេីប្រាស់) ដកហូតថ្នាំញៀន៥៣កញ្ចប់ នៅផ្លូវ៦០ម៉ែត្រ​!

5 ខែ មុន 23 តូ សុផល

​រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានធ្វេីការស្រាវជ្រាវ​ និងឃាត់ខ្លួនមុខសញ្ញាជួញដូរ​គ្រឿងញៀន បានចំនួនម្នាក់ ដកហូតថ្នាំញៀន​៥០កញ្ចប់តូច ហេីយឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីសុំធ្វេីការឆែកឆេរ​ ឃេីញមានគ្រឿងញៀនចំនួន​ ៣កញ្ចប់​តូច រួចបញ្ជូនទៅ​ស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលេី​ដេីម្បីធ្វេីការសាកសួរ។

ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលា​ម៉ោង​០៩:៣០នាទីព្រឹក ថ្ងៃចន្ទ​ ទី១៤ ខែមករា​ ឆ្នាំ២០១៩នេះ នៅចំណុចមុខមិនរៀបរយ(វាលខ្សាច់​) ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក​ អុំ​ រតនា​ នាយប៉ុស្តិនគរបាលចាក់អង្រែលើ​ បានប្រាប់ឲ្យភ្នាក់ងារ​ TNN ដឹងថា នៅមុនកេីតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​ សហការជាមួយនឹង កម្លាំងល្បាតអធិការខណ្ឌមានជ័យ បានធ្វេីការស្រាវជ្រាវ​ និងឃាត់ខ្លួនមុខសញ្ញាជួញដូរ​គ្រឿងញៀន​ ​ដោហ​ធ្វេីការត្រួតពិនិត្យ ឆែកឆេរ ដោយរកឃើញ​ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន៥០កញ្ចប់ថង់តូច ​ស្របពេលជាមួយគ្នានោះ​ កម្លាំងបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត បន្ទាប់ពីសុំធ្វេីការឆែកឆេរ​ ឃេីញមានគ្រឿងញៀនចំនួន​ ៣កញ្ចប់​តូច ហេីយកម្លាំងសមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកសាកសួរនៅស្នាក់ការនគរ​បាលប៉ុស្តិ៍ចាក់អង្រែលើ​ តែម្តង ។

​ជនសង្ស័យ​ដែលសមត្ថកិច្ចឃាត់ខ្លួនពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះភេទស្រី​ ឯក​ ឌីម អាយុ២០ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុខាងលេី និងឃាត់ខ្លួនពីបទប្រេីប្រាស់ដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀនមាន ឈ្មោះ​ នុត ចន្ថា ភេទប្រុស​ អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ និងមានស្រុកកំណេីតនៅឯខេត្តស្វាយរៀង។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង២នាក់ខាងលើ រួមទាំង​វត្ថុតាង ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕​ (អត្ថបទរូបភាព​បងម៉េង​-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!