ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌពោធិសែនជ័យឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន!

4 ថ្ងៃ មុន 21 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០ និង១០នាទី ប៉ុស្តិ៍រដ្ឋបាលចោមចៅទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់  ករណី  ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លវលំ ដីវាលលៀសហាល ក្រុមទី៣ ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ   ហេង វៃ  អាយុ៣៥ឆ្នាំ មុខរបរើស អេតចាយ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបានរួមមាន ក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន ១៧ កញ្ចប់តូច និង ទូរស័ព្ទដៃម៉ាក អិលជី ១គ្រឿង។

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!