ព្រឹតិ្តការណ៍ថ្មីៗ

លោក ថេង សុថុល អញ្ជើញចុះសួរសុខទុក្ខក្រុមការងារជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ ៖ នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ លោក ថេង សុថុល ប្រធានអនុសាខាកាកបាទក្រហម កម្ពុជាខណ្ឌសែន សុខ និងជាអភិបាលរងខណ្ឌដឹកនាំមន្រ្តីក្រោមឪវាទ អញ្ជើញចុះសួរសុខទុក្ខនិង នាំយកអំណោយមនុស្សធម៌កាក បាទក្រហមផ្តល់ជូនដល់ លោក គង់ ឌីណា ក្រុមការងារអនុសាខា កាកបាទក្រហមខណ្ឌដែល រងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ បណ្តាល អោយបាក់ជេីងស្តាំ កំពុងសម្រាកព្យាលបាលនៅមន្ទីរ ពេទ្យកាល់ម៉ែត្រ។

ក្នុងឱកាសនោះ លោកថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាបានផ្តាំផ្ញើឲ្យលោកថែទាំសុខភាពពិសារថ្នាំតាមការកំណត់របស់ លោកគ្រូ ពេទ្យ និងសូមជូនពរអោយលោកឆាប់ជាសះស្បេីយ ផ្តល់អំណោយជូនរួមមាន ៖ មី ២កេស ទឹកក្រូច១កេស ទឹកសុទ្ឋ១កេស ទឹកដោះ គោឆៅ ១យួរ ថវិកាចំនួន ២៦៣ដុល្លា និង ៩៥២,០០០រៀល ក្នុងនោះ លោក ថេង សុថុល បានចំណាយថវិកាផ្ទាល់ខ្លួន ឧបត្ថម ចំនួន១០០ ដុល្លារផងដែរ។

13321714_564674460383611_4166191348122727400_n 13331064_564674427050281_5104659574093075159_n 13347019_564674373716953_5754524868027212202_n

image image image image image image imagedocument.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!