ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖​ មានជនខិលខូច បង្កេីតគណនីក្លែងក្លាយ ផ្សព្វផ្សាយវាយប្រហារលាបពណ៌ ដោយប្រេីឈ្មោះគណបក្សខ្មែរក្រោក និងប្រេីរូបភាពថ្នាក់ដឹកនាំគណបក្ស ដែលបង្កអោយសាធារណៈមតិយល់ច្រលំ

5 ខែ មុន 56 តូ សុផល

សេចក្ដីជូនដំណឹង៖ គណបក្សខ្មែរក្រោក មានកិត្តិយសជូនដំណឹងដល់សាធារណៈជន និងបងប្អូនជនរួមជាតិអោយបានជ្រាបថាបច្ចុប្បន្ន មានជនខិលខូចដែលកំពុងបង្កេីតគណនីក្លែងក្លាយផ្សព្វផ្សាយវាយប្រហារលាបពណ៌ ដោយប្រេីឈ្មោះគណបក្សខ្មែរក្រោក និងប្រេីរូបភាពថ្នាក់ដឹកនាំគណបក្ស ដែលបង្ករអោយសាធារណៈមតិយល់ច្រលំ

ដូចនេះគណបក្សខ្មែរក្រោកសូមបញ្ជាក់ថា រាល់ការផ្សព្វផ្សាយលេីបណ្ដាញសង្គម Facebook ដែលជាផ្លូវការរបស់គណបក្ស និងជាស្មារតីរបស់ថ្នាក់ដឹកនាំគណបក្ស
គឺមានតែ Page ២ ប៉ុណ្ណោះ

១ Page គេហទំព័រ ៖ ខុទ្ទកាល័យគណបក្សខ្មែរក្រោក
ដែលមានអ្នកចុច Like ជាង៣ម៉ឺននាក់

២ Page គេហទំព័រ ៖ William Guang វឌ្ឍនា សារពង្ស
ដែលមានអ្នកចុច Like ជាង ១ លាននាក់

អាស្រ័យហេតុនេះ សូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មាននិងចូលរួមទប់ស្កាត់ព័ត៌មានបំពុលសង្គមនានា ក្នុងបណ្ដាញសង្គម Facebook ដែលព្យាយាមផ្សព្វផ្សាយដោយជនខិលខូច។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!