ព្រឹតិ្តការណ៍ថ្មីៗ

រកឃើញ មេឈ្មួញឈើប្រណិត និងគាងគរ ពលករឆ្លងដែន នៅស្រុកអន្លង់វែងហើយ!

6 ខែ មុន 35 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅខេត្តឧត្តមានជ័យកំពុងតែល្បីខ្លាំងនៅក្នុងបទល្មើសឈើប្រណិតចរាចរណ៍ខុសច្បាប់ឆ្លងដែនមកពីប្រទេសថៃតាមបង្គោលសីម៉ាលេខ១០និង១១ក្នុងតំបន់កងអនុសេនាធំការពារព្រំដែនលេខ១គ្របគ្រងដោយលោក អនុសេនីយ៍ទោរស់សារួម ជាមេបញ្ជាការ។

ជាក់ស្ដែងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានសេចក្ដីរាយការពីភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្ដរមានជ័យមកថា÷ លោកអនុសេនីយ័ត្រីជន់ ជ្រក់ មេបញ្ជាការ (ខ) នៅតំបន់កងអនុសេនាធំការពារព្រំដែនលេខ១ ស្រុកអន្លង់វែង ដែលកំពុងល្បីថា​ បានគាងគរពលករឆ្លងដែនចូលទៅក្នុងទឹកដីថៃ ដោយខុសច្បាប់ លួចកាប់ឈើប្រណិតនៅក្នុងទឹកដីថៃចំនួន២ក្រុមមានគ្នាជាង២០នាក់ ដែលមានមេការឈ្មោះប៉ក់ ជាអ្នកដឹកនាំកម្មករចូលទឹកដីថៃដោយខុសច្បាប់នៅតំបន់បង្គោលសីមា លេខ១០និងលេខ១១ ក្នុងភូមិដងទង់ សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្ដរមានជ័យ ។

ប្រភពបានបន្តរថានៅថ្ងៃទី០៨ខែមករានិងថ្ងៃ១០ខែមករាឆ្នាំ២០១៩នេះ ក្រុមកម្មករអូសឈើប្រណិតឆ្លងដែនមកពីប្រទេថៃ របស់លោកអនុសេនីយ៍ត្រីជន់ឈៀន ហៅជ្រក់ បានអូសឈើប្រណិតប្រភេទឈើធ្នង់ជាច្រើសន្លឹក សុទ្ធសឹងតែមុខកាត់៤០×២ម តាមបង្គោលសីម៉ាលេខ១០និងលេខ ១១ចូលមកភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

នៅតំបន់កងអនុសេនាធំការពារព្រំដែនលេខ១អន្លង់វែង គ្របគ្រងដោយលោកអនុសេនីយ៍ទោ​ រស់​ សារួម ជាមេបញ្ជាការ។

ជុំវិញករណីខាងលើ ក្រុមការងារយើងមិនអាចស្វែងរកសុំការបំភ្លឺទៅលោកអនុសេនីយ៍ត្រី ជន់ ឈៀន បានទេព្រោះលេខទូសព្ទ័មិនអាចធ្វើការទំនាក់ទំនងបាន។

លោកអនុសេនីយ៍ទោ រស់ សារួម មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ១ សឹករងអន្លង់វែងបានអោយដឹងថា ថ្ងៃទី៧និងថ្ងៃទី៨ខែមករាឆ្នាំ២០១៩កងកំលាំងបានបង្ក្រាបក្រុមពលករចូលលួចកាប់ឈើបានចំនួន២ ករណី សរុបចំនួន១៧ដុំ ស្ថិតនៅតំបន់ខាងលើ កុំអោយមានការយល់ច្រឡំ សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ច។

ជុំវិញការបកស្រាយរបស់លោកអនុសេនីយ៍ទោ រស់ សារួម គូសបញ្ជាក់អោយឃើញថា ពិតជាមានសកម្មភាពកើតឡើងយ៉ាងគគ្រឹកគគ្រេងពិតប្រាកដមែន ទើបបង្ក្រាបស្ទើររាល់ថ្ងៃនៅតែមិនអស់ទៀត ព្រោះបង្ក្រាបតែអ្នកផ្សេងតែសកម្មភាពមន្រ្ដីរបស់ខ្លួនមិនបានបង្ក្រាបនោះទេ៕ ដោយ៖ ប៉ែន នួន

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!