ព្រឹតិ្តការណ៍ថ្មីៗ

លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានបញ្ជា ឱ្យក ម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ តាមដងផ្លូវមួយចំនួនក្នុងខណ្ឌដូនពេញ!

2 ខែ មុន 22 តូ សុផល

ភ្នំពេញ ៖ថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០១៩នេះ លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានបញ្ជាអោយលោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ តាមដងផ្លូវ និងទីតាំងសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន ដោយធ្វើការបែងបែកជា ០៤ក្រុម រួមមាន៖

ក្រុមទី១ ធ្វើការបាញ់លាងសម្អាតច្រាំងទន្លេ ផ្លូវថ្មើជើង សួនច្បារតាមមាត់ទន្លេ និងកន្លែងគោលដៅផ្សេងៗទៀត។

ក្រុមទី២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវជុំវិញអតីតទីលានប្រជាធិបតេយ្យ(ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីសុីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១៣០ និងផ្លូវលេខ១៣៦ ។

ក្រុមទី៣ ត្រៀមរៀបចំសម្រួលចរាចរណ៍ទីតាំងឧស្សាហ៍មានការកកស្ទះ ចរាចរដែលរួមមាន៖ រង្វង់មូលគល់ស្ពានជ្រោយចង្វារ និងទីតាំងផ្សេងៗទៀត។

និងក្រុមទី៤ ក្រុមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅរង្វង់មូលវិមានឯករាជ្យ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!