ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលភ្នណពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

5 ខែ មុន 28 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០១ និង០៥នាទី ប៉ុស្តិ៍រដ្ឋបាលភ្នណពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ អំ ប៊ុនធឿន  ភេទប្រុស អាយុ៣៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាតើគោករការ ខណ្ឌព្រែកព្នៅ ។

សម្ភារៈដកហូត ៖ ក្រាមសថ្លាចំនួន ០២កូនថង់ , ម៉ូតូចំនួន០១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខតាកែវ 1B-8600 និងទូរសរព្ទ័ដៃចំនួន០១គ្រឿង (ម៉ាកអាយហ្វូន០១គ្រឿង និងណូគារចុចពិល០១គ្រឿង )។

សមត្ថកិច្ចបានបន្តទៀថា មុនពេលកើតហេតុ កម្លាំងប៉ស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០១នាក់  កំពុងជិះម៉ូតូ០១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!