ព្រឹតិ្តការណ៍ថ្មីៗ

ខឹងទារលុយជំពាក់ កាប់របួសធ្ងន់

5 ថ្ងៃ មុន 14 តូ សុផល

ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ០៧កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩វេលាម៉ោង ១៦នឹង២៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពាក់ព័ន្ធករណីហឹង្សាដោយចេតនា ប្រព្រឹត្តនៅភូមិតាអូរខាងត្បូង ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។​

ជនសង្ស័យមាន ឈ្មោះ យុង ដុស ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ បានធ្វើសកម្មភាពកាប់នឹងវាយទៅលើ ជនរងគ្រោះឈ្មោះ ម៉ៅ គឹមហឿន ហៅ(បុិច) ភេទស្រី អាយុ ៥៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា បណ្ដាលអោយរងរបួសធ្ងន់ ។

ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់បង្កហឹង្សា គឺមកពីរូបគេខឹងនឹងជនរងគ្រោះទៅទារប្រាក់ដែលជនល្មើសជំពាក់ ចំនួន៣៦៥០០រៀល ដោយជនល្មើសបានលួងលោមជនរងគ្រោះទៅកាប់ចេកពីរនាក់នៅខាងក្រោយផ្ទះរួចធ្វើសកម្មភាពតែម្ដង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ។

ហិ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!