ព្រឹតិ្តការណ៍ថ្មីៗ

សកម្មណាស់ខាងលួចរបស់របរនៅក្នុងមន្ទីរពេទ្យ ឥឡូវអស់លក្ខ័ ជាប់អន្ទាក់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ

5 ថ្ងៃ មុន 29 តូ សុផល

តាកែវ៖ ជនសង្ស័យចំនួន០២នាក់ ដែលជាមុខសញ្ញាលួច និងជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងក្រុងដូនកែវ

ត្រូវបានជាប់អន្ទាក់របស់កងរាជអាវុធហត្ថខេត្តតាកែវ កាលពីវេលាម៉ោង ១២រំលោងអាធ្រាតឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។

បើយោងតាមលោកវេរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនយុត្តិធម៍ និងដោយមានការសម្របសម្រួលនិតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាតំបូងខេត្ត បានចុះធ្វើការបង្ក្រាបមុខសញ្ញាលួចរបស់របបរក្នុងពេទ្យបង្អែកខេត្ត និងជាមុខសញ្ញាជួញដូរ ប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ ដែលឃាតខ្លួនបានទាំង០២នៅចំនុចបន្ទប់ជួល ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
លោក ង៉ែត ចាន់ធី បានបន្តថា ជនសង្ស័យទាំង០២នាក់នោះមាន

១- ឈ្មោះ មាស សាម៉េត ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ និងទី២-ឈ្មោះ ស៊ុន ជីប ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ដោយបានធ្វើការដកហូតបានវត្ថុតាងមួយចំនួន៖ មានម៉្សៅក្រាមសថ្លា ចំនួន ០២កញ្ចប់ទំងន់ ១,០៨ ក្រាម(ថ្លឹងទាំងសំបក)។

-សម្ភាៈសេពថ្នាំញៀនមួុយចំនួន។ -ទូរសព្ទចំនួន០៣ គ្រឿង -ម៉ូតូ ០១គ្រឿង មាកសង់កូរ៉េ អត់ស្លាកលេខ។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាតំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕ដោយបងខ្មៅ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!