ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់ ចន្ទ័កញ្ញារិទ្ធ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកស្រី លាង អ៊ី ដែលទទួលមរណៈភាពដោយសារអគ្គិភ័យ

5 ថ្ងៃ មុន 26 តូ សុផល

ភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ​ លោក សក់ ចន្ទ័កញ្ញារិទ្ឋ ប្រធានគណៈកម្មាធិការអនុសាខា បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធសព លោកស្រី លាង អ៊ី ដែលទទួលមរណៈភាពដោយសារអគ្គីភ័យ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១និង៥នាទី រំលងអាធ្រាតឈានចូលថ្ងៃសៅរ៍ ៧កើត ខែបុស្ស សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុច ផ្ទះលេខគ្មានលេខ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបណ្តាមកពីឆ្លងចរន្តអគ្គិសនី ម៉ាស៊ីនត្រជាក់ ដែលបណ្ដាលឲ្យផ្ទះទំហំ ៤m x ១២m សង់ពីថ្មរងការខូចខាត និងស្រ្តីម្នាក់បានស្លាប់មានឈ្មោះ លាងអ៊ី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ នៅផ្សារឈូកមាស ជនជាតិខ្មែរ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំពោះសម្ភារៈខូចខាត ៖ ម៉ាកស៊ីនត្រជាក់០១គ្រឿង ត្រូវភ្លើងឆេះ និងខូចខាតសម្ភារៈមួយចំនួនតូច៕


ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោក សក់ ចន្ទ័កញ្ញារិទ្ឋ ប្រធានអនុសាខា ក្នុងនាម​លោក ម៉ូវ ម៉ានិត ប្រធានកិត្តយសអនុសាខាខណ្ឌ លោកសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់នូវភរិយា ជាទីស្រលាញ់​ ព្រមទាំងសូមឧទ្ទិសបួងសួងជូនចំពោះវិញ្ញាណក្ខន្ធសព លោកស្រី លាង អីុ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។

ជាមួយគ្នានេះលោក សក់ ចន្ទ័កញ្ញារិទ្ឋ បានផ្តល់ថវិការផ្ទាល់ខ្លួនចំនួន៦០មឺុនរៀល អនុសាខាអង្ករ៦០គីឡូក្រាម មី២កេស ទឹកផ្លែឈឺ២កេស ទឹកក្រូច១កេស ទឹកសុទ្ឋ២កេស ស្ករស៤គីឡូក្រាម ទឹកដោះគោ៦កុំប៉ុងចូលបុណ្យសពផងដែរ​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!