ព្រឹតិ្តការណ៍ថ្មីៗ

បុរស២នាក់ ជិះម៉ូតូ VIVA ឌុបគ្នាឆ្លង​បញ្ច្រាសទិស មុខមន្ទីរពហុព្យាបាលចាក់អង្រែ​ ត្រូវយុវជន៣នាក់ ជិះម៉ូតូ​ Nex យ៉ាងលឿន​ទៅបុកពេញទំហឹង​!

5 ថ្ងៃ មុន 24 តូ សុផល

រាជធានីភ្នំពេញ ៖ ដឹងហេីយថាការឆ្លងបញ្ច្រាសទិស តែងតែងជួបគ្រោះថ្នាក់​យថាហេតុ​ តែចំពោះអ្នកបេីកយានយន្តគ្រប់ប្រភេទនៅតែបំពាន! មនុស្ស៥នាក់​រងរបួសធ្ងន់​និងស្រាល ខណៈម្នាក់បញ្ជូនចូលសង្គ្រោះភ្លាមៗ​ ម្នាក់ទៀតត្រូវបានរថយន្តគ្លីនិកឯកជន​ដឹកបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីបុរស២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងបញ្ច្រាសទិស ចៃដន្យមានយុវជន៣នាក់ទៀត​ ជិះម៉ូតូ Nex ឌុបគ្នា ទៅបុកពេញទំហឹង​​ កាលពីវេលាម៉ោង០៤:៤០នាទីទាបភ្លឺ​ ថ្ងៃសុក្រ ទី១២ ខែមករា​ ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចមុខមន្ទីរពហុព្យាបាលចាក់អង្រែ លេីកំណាត់ផ្លូវជាតិលេខ២ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូមួយគ្រឿង​ ម៉ាក​ VIVA ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1H-5245 ឌុបគ្នាឆ្លងបញ្ច្រាសទិសអែបទ្រូងផ្លូវយឺតៗ ពីត្បូងទៅជើង​ លុះមកដល់ចំណុចមុខមន្ទីរសម្រាកព្យាបាលចាក់អង្រែ ស្រាប់តែមានយុវជន៣នាក់ទៀត​ ជិះម៉ូតូមួយគ្រឿង​ទៀត ម៉ាក Suzuki Nex ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខ​កំពង់ចាម​ 1S-0748 ឌុបគ្នា ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ពីត្បូងមកជេីងវិញ ក្នុងលឿនលឿនគួរសម​ ទេីបចាប់ហ្វ្រាំងមិនទាន់​ ក៏ជ្រុលទៅបុកគ្នាពេញទំហឹង​​តែម្ដង បណ្ដាលឲ្យអ្នកបេីកម៉ូតូទាំងសងខាង រងរបួសធ្ងន់​ដូចគ្នា ដោយអ្នកបេីកម៉ូតូ VIVA សន្លប់ស្ដូកស្ដឹង​ និងអ្នកបេីកម៉ូតូ Nex របួសធ្ងន់​ ហេីយត្រូវបានសន្តិសុខមុខកន្លែងកេីតហេតុ​ អូសហ្វ្រាំងការមកដឹកយកទៅសង្គ្រោះភ្លាមៗ​តែម្ដង​ ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ​ ចុះមកជួយមេីល​ និងរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ចុះមកកន្លែងកើតហេតុ​ និងទាក់ទងហៅរថយន្តសង្គ្រោះមកដឹកអ្នករបួសម្នាក់ទៀតទៅមន្ទីរពេទ្យ។

បន្តិចក្រោយឃេីញមានរថយន្តគិលានសង្គ្រោះ​គ្លីនិកឯកជនមួយគ្រឿង របស់គ្លីនិកមហានគរ បានមកដល់ដឹកអ្នករបួស​ធ្ងន់ម្នាក់ទៀត​ យកទៅសង្គ្រោះ​ផងដែរ។

ក្រោយកើតហេតុ កម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានចុះទៅដល់កន្លែងកើតហេតុ ហេីយបាញ់គំនូស​ រួចយកម៉ូតូទាំងពីរអែបចិញ្ចេីមផ្លូវ ដេីម្បីរងចាំសមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង​ និងធ្វេីការវាស់វែង រួចអូសយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ (ម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!