ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញ ប្រគល់ប្លង់ដីកម្មសិទ្ធិ មាត់ប្រឡាយជូនពលរដ្ឋ​ ១៥៣គ្រួសារ ក្នុងតំណាក់កាលទី១ ខណៈការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យ កំពុងបន្តដំណើរការ!

2 ខែ មុន 23 តូ សុផល

រាជធានីភ្នំពេញ​ ៖ អ្វីដែលជាក្តីសុបិន្តរបស់បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តោយប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះបានក្លាយជាការពិត១០០ភាគរយហើយ នោះគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់មិនរៀបរយនេះ ចំនួន១៥៣គ្រួសារ បានទទួលប្លង់ដីកម្មសិទ្ធិមាត់ប្រឡាយស្របច្បាប់ ក្នុងចំណោមប្រជាពរដ្ឋជាង៥០០គ្រួសារទៀត ដែលនឹងត្រូវប្រគល់ជូនជាបន្តបន្ទាប់ទៀត។

ពិធីប្រគល់នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១២ មករា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តស្ទឹងមានជ័យ ក្រោមមានវត្តលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងលោក​ ពេជ្រ កែវមុនី​ អភិបាលនៃគណៈ​ អភិបាលខណ្ឌមានជ័យ​ និងលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ រួមទាំងលោកអភិបាលខណ្ឌជាច្រេីនរូបទៀត រួមទាំហថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជិត២០០នាក់ផងដែរ។

គួរបញ្ជាក់ថានៅតំបន់ស្ទឹងមានជ័យនេះ រដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យ មានប្រវែង១៣៩៨ម៉ែត្រ ដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ហេីយក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នេះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោត ប្រគល់ដីជូនប្រជាពលរដ្ឋ ដែលរស់នៅលើប្រឡាយនេះ​ ១៥៣គ្រួសាររួចហើយដែរ កាលពីប៉ុន្មានខែមុននេះ ។

ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យ និងខណ្ឌសែនសុខ ដែលមានប្រជាពលរដ្ឋរស់នៅ និងរងផលប៉ះពាល់ប្រឡាយនេះ ចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដី ទំហំ៤x៦ម៉ែត្រ ជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។

ប្រឡាយស្ទឹងមានជ័យ បានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅក្នុងបឹងទំពុន។ ចំណែកឯគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ​ ចិញ្ចេីម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕​ (M)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!