ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីឆក់ការបូប!

5 ថ្ងៃ មុន 19 តូ សុផល

ភ្នំពេញ៖ ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ១៦ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វេីការល្បាតពួនស្ទាក់ជំនាញ និងបង្ក្រាប ក្នុងបទល្មើសជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចភូមិចំរើនផល សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន៖

ទី០១-ឈ្មោះ សួស ឡុង ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ  ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខមិនចាំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ   រាជធានីភ្នំពេញ ។

ទី០២-ឈ្មោះ គឹម បញ្ញា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល  ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកបានរួមមាន៖   ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ក្រហម សេរីឆ្នាំ២០១៨ លេខតួ-លេខម៉ាស៊ីន ៥៣៣០៦៣៧ ពាក់ស្លាកលេខ ភ្នំពេញ១HF-៩៦៨១ ។

កាបូបយួរដៃម៉ាកPRADA ពណ៌ ខ្មៅ ចំនួន ០១ ,ទូរសព្ទ័ដៃ ចំនួន ០២ គ្រឿង ម៉ាកIPhone6Plus ពណ៌ ទឹកប្រាក់ ស៊ីមកាតលេខ០៩៦ ៩ ៥៦៥ ៦១០ និងម៉ាកNOKIA ពណ៌ ខៀវ ស៊ីមកាត លេខ ០៩៥ ៣៣៣ ៥៦២, ប្រាក់ដុល្លារចំនួន ១៩ ដុល្លារអាមេរិក ,ប្រាក់រៀលចំនួន ១៥,០០០រៀល ,គ្រឿងអលង្កាធ្វើពីលោហធាតុ ពណ៌លឿងស្លេក(កាឡៃ) មួយចំនួន មានចិញ្ចៀន,ខ្សែក,ខ្សែដៃមានដាំត្បូង ចំរុះពណ៍ ។

ជនរងគ្រោះ ម្នាក់មានឈ្មោះ លឹម អេង ភេទ ស្រី អាយុ ៥៧ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩៥ ផ្លូវលេខ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃម៉ាកPRADA ពណ៌ ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨១ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់យកវត្ថុតាងមធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង និងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!