ព្រឹតិ្តការណ៍ថ្មីៗ

រយៈពេលជិត៦ម៉ោង មុខសញ្ញាជួញដូរគ្រឿងញៀន​ ៣៤នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនក្រុង ចុះបង្ក្រាបបានទាំងសំបុក និងដកហូតម៉ូតូ​២០គ្រឿង ក្នុងខណ្ឌដូនពេញ!

2 ខែ មុន 59 តូ សុផល

រាជធានីភ្នំពេញ ៖ សូមជៀសឆ្ងាយពីគ្រឿងញៀន! កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ដឹកនាំកម្លាំងដោយលោកវរសេនិយ៍ឯក អ៊ីវ ភារិទ្ធ ដោយចំណាយពេលជិត៦ម៉ោង ក្នុងប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន​ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យ បានជាបន្តបន្ទាប់​ មានទាំងអ្នកប្រើប្រាស់ និងជួញដូរថ្នាំញៀន សរុប៣៤នាក់​ និងដកហូតម៉ូតូ​២០គ្រឿង​ រួមទាំងវត្ថតាងជាច្រេីនទៀត។

ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះបានធ្វើឡើងចាប់ពីម៉ោង១៣:៣០នាទីរសៀល​ រហូតដល់វេលាម៉ោង១៨:០០នាទីល្ងាច ថ្ងៃសុក្រ​ ទី១១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខ សំណង់មិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង(R6) ក្រុម៣៤ ភូមិ៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(មុខក្តាន់ពីរ)។

ក្នុងប្រតិបត្តិការខាងលើនេះធ្វេីឡេីង ក្រោយទទួល​បានការអនុញ្ញាតតាមរយៈទូរស័ព្ទរបស់លោក សេង គឹមឡាក់ ជាព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការពីលោក ចេង សុផាន ជាក្រឡាបញ្ជី ដឹកនាំកម្លាំងដោយលោកវរសេនិយ៍ឯក អ៊ីវ ភារិទ្ធ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនដ៏សកម្ម ដោយធ្វើការឃាត់ខ្លួនបាន ចំនួន៣៤នាក់(ស្រី០១នាក់) ក្នុងនោះចំនួន០៤នាក់ ជាអ្នកជួញដូរ និងដកហូតម៉ូតូ ចំនួន២០គ្រឿង និងថ្នាំញៀនចំនួន ០៣កពា្ចប់ ,ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀន មួយចំនួនធំ, ដែកកេះចំនួន០២ , ទូរស័ព្ទចំនួន ០២គ្រឿង និងកូនកន្ត្រៃដែកចំនួន01។

បច្ចុប្បន្នជនសង្ស័យទាំង៣៤នាក់ ត្រូវបានសមត្ថកិច្ចនាំឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។

សូមជៀសឆ្ងាយពីគ្រឿងញៀន! គ្រឿងញៀន គឺជាសារធាតុម្យ៉ាង ដែលអាចពង្វក់អារម្មណ៍ និងស្មារតីរបស់មនុស្សស្ទើរតែ ១០០% រហូតមនុស្សមួយចំនួន ត្រូវរងគ្រោះខូច​ប្រព័ន្ធ​សសៃប្រសាទ ដោយសារវាផងដែរ ៕ (បងម៉េង​-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!