ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ហ៊ុន ស៊ីណាត ប្អូនសម្តេចតេជោ ៖ អ្នកត្រូវដឹងថា មេឃ ទាប ដីទន់ណាស់កុំមកប្រមាថខ្ញុំក្នុងពេលដែលខ្ញុំជួយរាស្ត្រ

2 ខែ មុន 214 តូ សុផល

លោកស្រី ហ៊ុន ស៊ីណាត៖ ពីនាយសមុទ្រសូមអរគុណច្រើនចំពោះម្ចាស់ Page ឈ្មោះMohammad Abufirash

ដែលបានជូនពត៌មានលើបញ្ហារការដោះស្រាយវិវាទដីធ្លីរវាងកងពលលេខ១១ និងប្រជាពលរដ្ឋក្នុងស្រុកជុំគីរី ខេត្តកំពត។

ម្យ៉ាងទៀតសូមផ្ដាំទៅក្រុមអ្នកលេងហ្វេសប៊ុកមួយនោះដែលកំពុងតែរិៈគនវាយប្រហាខ្ញុំ ក្នុងនោះអាថោកមួយដៃគូរបស់វាគឺលោកជេម សុខ នៅសហារដ្ឋអាមេរិក វាថាបុគ្គលខ្ញុំនេះគិតតែប្រូម៉ូតខ្លួនឯងគងលើកិច្ចការរបស់សម្ដេច ហើយខ្ញុំនេះជាសម្រាមក្នុងភ្នែករបស់សម្ដេចទៀតផង ។

 

គិតៗ ទៅក្រុមអាឆ្កួតមួយនោះវាមិនដែលជួយធ្វើស្អីដើម្បីរាស្ត្រទេសូម្បីតែរឿងមនុស្សធម៌ក៏វាកាន់លុយអាលប់លេខដែរ ខ្ញុំគិតថាបក្សប្រឆាំងលាពណ៌ឲ្យខ្ញុំជាមធ្យមទេតែវាងំអាក្រុម Facebook មួយនោះវាអោយកូនចៅវាមកផុសហើយសម្ដីកូនចៅវាគឺដូចគ្នា និងសម្ដីរបស់លោកបងជេម សុខ ។

 

សូមផ្ដាំទៅអស់លោកអ្នកលេងហ្វេសប៊ុកមួយក្រុមនោះដែលច្រើនតែកើតជម្ងឺតួឯកថាបុគ្គលខ្ញុំនេះបានសន្យាជាមួយរាស្ត្រពេលដើររកការគាំទ្រក្នុងពេលបោះឆ្នោតថារួមសុខរួមទុក្ខជាមួយរាស្ត្រ ចុះពេលនេះរាស្ត្រដែលខ្ញុំបានសន្យានោះមានទុក្ខតើឲ្យខ្ញុំឈរមើលឬរូបខ្ញុំត្រូវដោះស្រាយ ?

 

សូមផ្ដាំហើយផ្ដាំទៀតទៅពួកអាកើតជម្ងឺតួឯកលេងហ្វេសប៊ុកមួយក្រុមនោះបើមិនបានជួយចូកជួយចែវទេកុំមកយកជើងថោកទាបពួកឯងមករាទឹកឲ្យសោះ ☕️ពេលនេះអ្នកត្រូវដឹងថាមេឃទាបដីទន់ណាស់កុំមកប្រមាថខ្ញុំក្នុងពេលដែលខ្ញុំជួយរាស្ត្រ ។ 12.1.2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!