ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីជំនាញកាំកុងត្រូល បញ្ជូនអាជីវកចំនួន៣ទីតាំង ទៅតុលាការ ក្រោយរកឃើញមានការកេងបរិមាណលីត្រ​ និងគុណភា​ពប្រេងឥន្ធនៈនៅខេត្តប៉ៃលិន

5 ខែ មុន 23 តូ សុផល

ប៉ៃលិន៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តប៉ៃលិនបានសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត

ចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ៍ប្រេងឥន្ធនៈនៅក្នុងខេត្ត បានរកឃើញម្ចាស់ស្ថានីយ៍ចំនួន៣ទីតាំង មានការកេងបរិមាណលីត្រ និងគុណភាពប្រេងឥន្ធនៈល្មើសច្បាប់ និងបានបញ្ជូនម្ចាស់អាជីវកម្មទាំង៣ខាងលើ ទៅតុលាផងដែរ។

ការចុះត្រួតពិនិត្យអស់រយៈពេល១ថ្ងៃ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៩ ដឹកនាំដោយលោកឈឹម វាសនា ប្រធានកាំកុងត្រូលខេត្ត លោក មាន​ ចំណាប់​ អនុប្រធាន​នាយកដ្ឋានកាំកុងត្រូល​ កិច្ចការងារអ្នកប្រើប្រាស់​ និងការបង្ក្រាបការ​ក្លែងបន្លំ​ និងសហការជាមួយមន្ត្រីជំនាញពាណិជ្ជកម្មខេត្ត បានចុះពិនិត្យមើល​កន្លែងស្ថានីយប្រេងឥន្ធនៈក្នុងខេត្ត​ ដោយមិនអប់រំទៀតទេ​ បើល្មើសបទដ្ឋានល្មើសច្បាប់បច្ចេកទេស​គុណភាព និងបរិមាណលីត្រនឹងបញ្ជូនទៅតុលាការជាកំហិតផងដែរ។

លោកឈឹម វាសនា បានឲ្យដឹងថា «មន្ត្រីជំនាញយើង បានសហការគ្នា ក្រុមបេសកម្មពិសេសរបស់រថយន្តប្រេងឥន្ធនៈ​​​ដឹកនាំដោយលោក មាន ចំណាប់ ចុះផ្ទាល់នៅទីនេះ ដោយដឹកនាំបញ្ជាពីអគ្គនាយកាំកុងត្រូល​ និងរដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យ​ និងស្រាវជ្រាវឃើញមានស្ថានីយ៍ប្រេងឥន្ធនៈខុស អនុលោមលើផ្នែកគុណភាព និងរង្វាស់រង្វាល់»។

លោកប្រធានបន្តថា ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ដោយជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូទាំង១០កន្លែង គឺមានស្ថានីយ៍ក្រុមហ៊ុន និងដេប៉ូ៣កន្លែង ដែលមានអនុលោមភាព លើផ្នែកគុណភាព និងរង្វាស់រង្វាល់មិនត្រឹមត្រូវ និងល្មើលម្តងហើយម្តងទៀត ​ដូច្នេះមន្ត្រីជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។

លោកបានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យ ប្រេងឥន្ធនៈរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏អំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវចូលរួមសហការជាមួយក្រុមការងារ ចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន ឬដេប៉ូដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈ មិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះទេ នឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធី នៃច្បាប់ជាធរមានផងដែរ។ (ឃ្លីប)

សូមបញ្ជាក់ថា​ រយៈពេលពេញ១ ថ្ងៃស្ថានីយ៍ប្រេងឥន្ធនៈចំនួន១០កន្លែង ក្នុងខេត្តប៉ៃលិន រកឃើញថា ស្ថានីយ៍ ឥន្ធនៈ នឹងដេប៉ូចំនួន៧ កន្លែងមានភាពមិន ត្រឹមត្រូវបន្តិចបន្តួច ដោយសារបញ្ហា ទៅលើបច្ចេក ទេសម៉ាស៊ីន បាញ់ប្រេង ក្នុងនោះមានដេប៉ូ៣ កន្លែង គឺទី១/ដេប៉ូសូគីមិចបូរី ប៉ៃលិន ទី២/ស្ថានីយប្រេង ឥន្ធនៈ តូតាល់ ទី៣/ដេប៉ូ ជាងសៀន គឺមានភាពមិនប្រក្រតី ក្នុងការគេងបន្លំបរិមាណ នឹងគុណភាព បរិមាណចំណុះលីត្រ មិនគ្រប់ ក្នុង១០០លីត្រ លំអៀងពី ១លីត្ររហូតដល់៤លីត្រ ត្រូវបាន កសាង សំនុំ ឯកសារ ទៅតាមនិតិវិធីច្បាប់ បញ្ចូនទៅតុលាការ។

ស្ថានីយ៍ទាំងបីនេះ មន្ត្រីជំនាញបានបញ្ជាក់ថា រៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាបំដូងខេត្តជាកំហិត ព្រោះកន្លងមកមន្ត្រីជំនាញយើង បានចុះពិនិត្យម្តងទៅពីរដងហើយ ដោយមិនរាងមន្ត្រីជំនាញមិនទុកឡើយ។ ចំពោះទីតាំង​មួយចំនួនទៀតធ្វើកិច្ចសន្យានឹងអប់រំបន្ថែម ប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាក់ការតាមផ្លូវច្បាប់​ដូចជាទីតាំងចំនួន៣ខាងលើនេះ ជាកំហិតផងដែរ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!