ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន !

5 ថ្ងៃ មុន 10 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិគោកឃ្លាង  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខន ចាន់សុភា  ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិគោកឃ្លាង  សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖ គ្មាន ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានទទួលពត៌មានតាមុំទូរសព្ទ័ថា ជនសង្ស័យកំពុងអុកឡុកក្នុងផ្ទះក្រោយពីទទួលពត៌មាន  សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

 បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!