ព្រឹតិ្តការណ៍ថ្មីៗ

សមាគមនារីខណ្ឌមានជ័យ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ព្រមទាំងពិនិត្យ​ព្យាបាល​ជំងឺ​ ដល់ប្រជាពលរដ្ឋក្រីក្រ ៥គ្រួសារ រស់នៅក្នុងសង្កាត់២​ នៃខណ្ឌមានជ័យ

5 ខែ មុន 22 តូ សុផល

រាជធានីភ្នំពេញ ៖ អនុសាខាសមាគមនារីសន្តិភាពដេីម្បីអភិវឌ្ឍន៍​ខណ្ឌមានជ័យ​ ដឹកនាំដោយលោកស្រី​ ចន​ គន្ធា​ ភរិយា​លោក​ ពេជ្រ​ កែវ​មុនី​ អភិបាល​ នៃ​គណ:អភិបាល​ខណ្ឌមានជ័យ​ រួមដំណើរ​ដោយលោកស្រី ទាវ ធីតា​ អនុប្រធានសមាគមនារីខណ្ឌមានជ័យ លោកស្រី ហ៊ួត​ ឃីម ប្រធានក្រុមការងារស្ត្រី នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ និងលោក ទូច​ សំអុល​ ចៅសង្កាត់​ស្ទឹងមានជ័យ​២ និងលោក សេង​ សាញ់​ ចៅសង្កាត់ស្ទឹងមានជ័យ១ និងលោកស្រី ឃុន​ បុប្ផា​ ចៅសង្កាត់រងបឹងទំពុនទី២ និងជាសមាជិកនៃសមាគមនារី បានអញ្ជើញចុះសួរសុខទុក្ខ​ និងផ្តល់ជំនួយសប្បុរសធម៌​ ព្រមទាំងពិនិត្យ​ព្យាបាល​ជំងឺ​ ជូនប្រជាពលរដ្ឋចំនួន៥គ្រួសារ នៅសង្កាត់​ស្ទឹង​មានជ័យ​ទី១ ចំនួន២គ្រួសារ​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី២ ចំនួន៣គ្រួសារ​។

ក្នុងការចុះសួរសុខទុក្ខនេះដែរ លោកស្រី​ ចន​ គន្ធា​ ប្រធានសមាគម លោកជំទាវ​ ទាវ​ ធីតា​ អនុប្រធាន​សមាគម លោកស្រី​ សុខ​ ហេង​ សប្បុរសជន​ និងថ្នាក់ដឹកនាំជាច្រេីនទៀត លោកជំទាវ​ ហេង​ លីដែន​​ អ្នកស្រី​ មួយ​​ ដែលជាសប្បុរសជន​ និងពិនិត្យ​សុខភាព​ដោយ​ ក្រុមគ្រូពេទ្យ​សមាគមប្រឹក្សាសុខភាពប្រជាជន បានឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៤០ម៉ឺនរៀល អង្ករ​ ២០Kg មី១កេស ទឹកត្រី​ ៣ដប ទឹកស៉ីអ៉ីវ​ ៣ដប ប្រេងឆា​ ១លីត្រ១ដប អំបិល​ ១kg ស្ករស​ ២kg ទឹកដោះ​គោ​ ខាប់២កំប៉ុង​ តែ​៥កញ្ចប់ និងទឹកសុទ្ធ១កេស រួមទាំងសំភារៈប្រើប្រាស់ជាច្រើនទៀត។

ក្នុងឱកាសអញ្ជើញផ្តល់អំណោយសប្បុរសធម៌នេះផងដែរ លោកស្រីថ្នាក់ដឹកនាំទាំងអស់ បានចូលរួមលើកទឹកចិត្តដល់ពួកគាត់ ឲ្យថែរក្សាសុខភាពឲ្យបានល្អ ដើម្បីមើលការរីកចម្រើន របស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា យេីងបន្តទៅមុខទៀត បេីសិនជាមានការខ្វះខាត​ ក្នុងជីវភាពរស់ អាចផ្ដល់ដំណឹងដល់មេភូមិ ដេីម្បីស្នេីសុំជំនួយឧបត្ថម្ភពីសប្បុរសជននានាបន្តទៀត។

ជាមួយគ្នានោះ ក្រុមគ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់លោកស្រី ចន គន្ធា លោកស្រី ទាវ ធីតា រួមទាំងលោក​ លោកស្រី​ ចៅសង្កាត់​ ចៅសង្កាត់រង នឹងសមាជិក នៃសមាគមជាច្រើននាក់ទៀត សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។

លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគមនេះ បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើត ឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បីផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕ (ដោយបងម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!