ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ​ ចេញល្បាតទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន បានឃាត់ខ្លួន​យុវជន២នាក់ បន្ទាប់ពីឆែកឃើញថ្នាំញៀន៦កញ្ចប់!

5 ខែ មុន 22 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចាក់អង្រែលើ បានល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃេីញជនសង្ស័យ២នាក់​ កំពុងដេីរតាមផ្លូវចេញពីតំបន់​អាណាធិបតេយ្យ​(វាលខ្សាច់​) ដោយមានការសង្ស័យ​ កម្លាំងល្បាតបានសុំ​ធ្វេីការ​ឆែកឆេរ​ ជាក់ស្ដែង​រកឃេីញមានគ្រឿងញៀន ចំនួន ៦កញ្ចប់ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង រួចបញ្ជូនទៅ​ស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ​ដើម្បីធ្វើការសាកសួរ។ 

ការឃាត់ខ្លួននេះធ្វេីឡើងនៅវេលា​ម៉ោង​០៣:៤០នាទីទាបភ្លឺ​ ឈានចូលថ្ងៃសុក្រ ទី១១ ខែមករា​ ឆ្នាំ២០១៩ នៅចំណុចជិតតំបន់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

ជនសង្ស័យ​​មាន​ឈ្មោះដូចជា ទី១.ឈ្មោះ ណាត ណារាជ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករយាមឃ្លាំងហ្គាស មានទីលំនៅឃ្លាំងស្កុកធុងហ្គាស ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ។ និងទី២.ឈ្មោះ ស្តើង សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបើករថយន្តដឹកហ្គាស មានទីលំនៅឃ្លាំងស្កុកធុងហ្គាស ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ភ្នំពេញ ។ 

លោក​មេប៉ុស្តិ៍​ចាក់អង្រែលើ​ អុំ​ រតនា​ បានប្រាប់ឲ្យភ្នាក់ងារ​ TNN ដឹងថា នៅមុនកេីតហេតុ​ កម្លាំងល្បាតប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​ សហការជាមួយនឹង កម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចេញល្បាត​ពួនស្ទាក់​ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើស នៅតាមភូមិសាស្ត្រនានា ក្នុងមូលដ្ឋាន លុះមកដល់​ចំណុចជិតសំណង់មិនរៀបរយ ផ្លូវ​៦០ម៉ែត្រ ក៏បានប្រទះឃេីញជនសង្ស័យ២នាក់​ ដេីរ​ចេញពីតំបន់​អាណាធិបតេយ្យ​(វាលខ្សាច់​) ដោយមានការសង្ស័យ​ កម្លាំងល្បាតបានសុំ​ធ្វេីការត្រួតពិនិត្យ ឆែកឆេរ ជាក់ស្ដែង​រកឃើញ​ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០៦កញ្ចប់ថង់តូច ​នៅជាប់ខ្លួនរបស់ឈ្មោះ ណាត ណារាជ ទេីបកម្លាំងធ្វេីការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកសាកសួរនៅស្នាក់ការនគរ​បាលប៉ុស្តិ៍ចាក់អង្រែលើនិងចាត់ការតាមនីតិវិធីតែម្តង ។  

វត្ថុតាងដកហូតបានរួមមាន​ ៖ ក្រាម ពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៦កញ្ចប់ថង់តូច និងកញ្ចប់បារីចំនួន០១។ 

បច្ចុប្បន្ន​​ជន​សង្ស័យទាំង២នាក់ដែលកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលេីឃាត់​ខ្លួន ត្រូវបានបញ្ជូនទៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!