ព្រឹតិ្តការណ៍ថ្មីៗ

 បញ្ជូន ប្តីនិងប្រពន្ធ ជាថៅកែហាង​ម៉ាស្សា​កោស​ជប់ ​បង្កប់សេវារួមភេទ ទៅតុលាការ

6 ថ្ងៃ មុន 59 តូ សុផល

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំង​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន ប្តី និងប្រពន្ធ ជាថៅកែហាងម៉ាស្សាកោសជប់បង្កប់សេវា រួមភេទ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។

បើតាមសមត្ថកិច្ច ជនសង្ស័យ ជាប្តីមានឈ្មោះ​ សុខ​ រតនា​ ភេទ​ប្រុស​​ អាយុ​២៧ឆ្នាំ​ និងប្រពន្ធឈ្នោះ​ ដួង​ ស្រីពៅ​ អាយុ​២៦ឆ្នាំ​ ស្នាក់នៅ​ ហាង​ម៉ាស្សា​កោស​ជប់យីហោ«បាតដៃសម្រួលសរសៃបែបបុរណខ្មែរ​» ផ្ទះ​លេខ​៨៧E0E ផ្លូវ​១៣៨ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​។

ក្រុមជនសង្ស័យ ត្រូវ សមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃ​ទី​០៨​ ​ខែមករា​ ឆ្នាំ​២០១៩ នៅពេលចុះបង្ក្រាប ទីតាំងហាង​ម៉ាស្សា​កោស​ជប់យីហោ«បាតដៃសម្រួលសរសៃបែបបុរណខ្មែរ​» ដែល​ជ្រោក​ក្រោមហាង​ផាត់​មុខ ​និង​ធ្វើ​សក់យីហោ ​«ស្រីពៅ​ សាឡន​» ដែលបានលួចបង្កប់​សេវា​ផ្លូវ​ភេទ​នៅចំណុច​ផ្ទះ​លេខ​៨៧E0E តាមបណ្ដោយ​ផ្លូវ​១៣៨ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប ខាងលើ សមត្ថកិច្ចឃាត់​ខ្លួនបាន ​មនុស្ស​ចំនួន ​៨នាក់​ (ស្ត្រីម៉ាស្សា ៦នាក់) និងវត្ថុតាង ជាស្រោមអនាម័យប្រើប្រាស់រួច និងមិនទាន់ប្រើប្រាស់ជាច្រើន៕​ ដោយ៖ ឡុក សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!