ព្រឹតិ្តការណ៍ថ្មីៗ

តុលាការ នឹងប្រកាសសាលក្រម រឿងពាណិជ្ជករម្នាក់ ចេញសែកអត់លុយ នៅចុងខែនេះ

5 ខែ មុន 83 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីបើកសវនាការកាត់ទោស ពាណិជ្ជករ ម្នាក់ពាក់ព័ន្ធ សំណុំរឿង ចេញសែកស្អុយ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩

លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានកំណត់យកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ខាងមុខ ជាថ្ងៃប្រកាសសាលក្រម។

ជនត្រូវចោទឈ្មោះ រឿន សុវណ្ណារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវតុលាការកាត់ទោសក្រោមបទចោទប្រកាន់ មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៧ យោងតាមមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

នៅក្នុងសវនាការ ជនជាប់ចោទ សារភាពថា រូបគាត់ពិតជា បានចេញសែកគ្មានសាច់ប្រាក់ ជាច្រើនសន្លឹក ឲ្យដើមបណ្តឹង គឺក្រុមហ៊ុន PTF ដើម្បីតំកល់ នៅពេលគាត់ទិញគ្រឿងចក្រ ១គ្រឿងយកទៅរកស៊ី។

ចំណែកសែកដទៃ ទៀត គាត់បានចេញឲ្យដៃគូ រកស៊ីឈើឆ្លងដែន ក្នុងទឹកប្រាក់ខ្ទង់សែនដុល្លារ ដើម្បីតំកល់ក្នុងការដោះដូរទំនិញឈើ។

គួររំលឹកថា ជនជាប់ចោទ ឈ្មោះ រឿន សុវណ្ណរិទ្ធ មុខរបរជាពាណិជ្ជករ មានស្រុកកំណើតនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ ឃាត់ខ្លួនតាមដីការបស់លោក ឃី ឆៃ ចៅក្រមស៊ើបសួរ នៃសាលាដំបួងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨៕ ដោយ៖ ឡុក សំរិត

Share តុលាការ នឹងប្រកាសសាលក្រម រឿងពាណិជ្ជករម្នាក់ ចេញសែកអត់លុយ នៅចុងខែនេះ http://tnn-news.com/archives/143202

Posted by ធី អិន អិន on Thursday, 10 January 2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!