ព្រឹតិ្តការណ៍ថ្មីៗ

ស្រវឹងស្រាបើករថយន្ត NISSAN NAVARA បុកPassApp ពីក្រោយបេីងជាង១០ម៉ែត្រ​ នៅមុខផ្សារទំនេីប AEON 2

1 សប្តាហ៍ មុន 14 តូ សុផល

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ទើបនិងចេញពីញាំការបើករថយន្តមួយគ្រឿង ក្នុងស្ថានភាពស្រវឹង

ជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូកង់បី PassApp មួយគ្រឿង បើកបរដោយបុរសម្នាក់ ខ្ទាតបេីងជាង១០ម៉ែត្ររងបួសធ្ងន់ ហេតុកាតនេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ខែមករាឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ១០០៣ ខាងជើងផ្សារអុីអន២ ប្រមាណជា១០០ម៉ែត្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីម្ចាស់រថយន្តបង្កបានឲ្យដឹងថាមុនកើតហេតុរូបគាត់ទើបនិងចេញពីញាំការគេ ដោយបានបើករថយន្តមួយគ្រឿង ម៉ាក NlSSAN NAVARA ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2P-9877 បើកបរក្នុងស្ថានភាពស្រវឹងទិសដៅ​ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូកង់បី PassApp មួយគ្រឿង ពណ៌ស ទេីបនឹងទិញ ពុំទាន់មានស្លាកលេខ បើកបរដោយបុរសម្នាក់ ស្របទិសដៅគ្នា ចំពីក្រោយពេញទំហឹង បណ្តាលឲ្យបេីងជាង១០ម៉ែត្រ បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់បន្ទាប់មកត្រូវបានមិត្តភក្តិរត់ម៉ូតូកង់បីដូចគ្នាដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យពន្លឺភាមៗចំណែកម៉ូតូកង់បីខូចខាតស្ទើទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!