ព្រឹតិ្តការណ៍ថ្មីៗ

បុរសមិនស្គាល់មុខ ដឹកស្រី្ដជនជាតិវៀតណាម មានជម្ងឺមហារីកដោះធ្ងន់ រលួយដោះទាំងពីរ យកមកប្លុងចោល​ ក្នុងមន្ទីរពេទ្យរុស្សី រួចគេចខ្លួនបាត់! 

6 ថ្ងៃ មុន 44 តូ សុផល

រាជធានីភ្នំពេញ ៖ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីជនជាតិវៀតណាមម្នាក់ ត្រូវបានបុរសមិនស្គាល់មុខម្នាក់ បានដឹកយកមកប្លុងចោលនៅក្នុងមន្ទីរពេទ្យ

ទាំងមានជម្ងឺធ្ងន់ រួចដាក់ឲ្យគ្រូពេទ្យត្រួតពិនិត្យ រួចក៏រត់គេចបាត់ស្រមោល កាលពីវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមន្ទីរពេទ្យរុស្សុី ស្ថិតនៅភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ក្រុងភ្នំពេញ​ ក្រោយមកក៏ដាច់ខ្យល់ស្លាប់ ទេីបក្រុមគ្រូពេទ្យរាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹងនិងចុះមកត្រួតពិនិត្យផងដែរ។

សពស្ត្រីខាងលេីមានឈ្មោះ សុខ ថាវ ជនជាតិវៀតណាម អាយុ២៧ឆ្នាំ មុខរបរម៉ាស្សា មិនស្គាល់ទីកន្លែងស្នាក់នៅនោះទេ។ ​

បើតាមសមត្ថកិច្ចបានប្រាប់ យោងតាមលិខិតមរណៈភាពចេញពីមន្ទីរពេទ្យរុស្សុី ដោយគ្រូពេទ្យដែលប្រចាំការ នៅមន្ទីរពេទ្យរស្សុីមិនបានចាំម៉ោងទេ ប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានអ្នកជំងឺធ្ងន់ម្នាក់ ដោយបុរសម្នាក់ បីចូលបន្ទប់សង្រ្គោះបន្ទាន់ ហេីយក៏បានពិនិត្យសុខភាពមួយសន្ទុះ ក៏សួររកអ្នកជម្ងឺ ស្រាប់តែបាត់បុរសម្នាក់ជាអ្នកដែលបីអ្នកជម្ងឺចូល រហូតដល់ម៉ោងជាង៨យប់ ស្ត្រីអ្នកជម្ងឺបានដាច់ខ្យល់ស្លាប់ទៅ រួចក៏ឲ្យរថយន្តដឹកសព មកដឹកយកទៅសាលតម្កល់សព ដេីម្បីឲ្យសមត្ថកិច្ចពិនិត្យនិងស្រាវជ្រាវរកក្រុមគ្រួសារសព។

លោក ផន អូន​ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទំនប់ទឹក ខណ្ឌចំការមនបានប្រាប់ថា នៅម៉ោងជិត១០យប់ ថ្ងៃទី​០៩ ខែមករា​ ឆ្នាំ​២០១៩នេះ មានក្រុមគ្រូពេទ្យ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) បានទាក់ទងរាយការណ៍ប្រាប់លោកថា មានបុរសម្នាក់ដឹកស្ត្រីម៉ាស្សាម្នាក់ មានជម្ងឺធ្ងន់ យកមកប្លុងទម្លាក់ចោល ហេីយជិះចេញទៅបាត់ស្រមោល តែក្រោយមកអ្នកជម្ងឺ ជួយសង្រ្គោះមិនទាន់ក៏បានដាច់ខ្យល់ស្លាប់ហេីយសពរក្សាទុករងចាំសមត្ថកិច្ចធ្វេី​កោសល្យវិច័យ​ នៅសាលតម្កល់សព មន្ទីរពេទ្យ​រុស្ស៊ី​ ។

លុះព្រឹកឡេីងថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ បានសហការខាងការិយាល័យបច្ចេកទេសកោសល្យវិច័យសពចុះមកត្រួតពិនិត្យសព និងមានគ្រូពេទ្យអមសាលាដំបូងមកជាមួយ ហេីយសន្និដ្ឋានថា ករណីមនុស្សស្លាប់ សង្ស័យមានជំងឺមហារីកដោះ ដោយមានដំប៉ៅដោះរលួយមួយចំហៀងខាងឆ្វេង និងស្ដាំ។ សពនេះបេីតាមការស្រាវជ្រាវ គឺជាជនអាណាថាទេ ដោយសមត្ថកិច្ចតែងតែឃើញដេីរតាមចិញ្ចេីមផ្លូវ និងដេីររេីសអេតចាយ។

បច្ចុប្បន្នសព មិនទាន់រកសាច់ញាតិឃេីញទេ ដោយប្រគល់ឲ្យខាងសាលតម្កល់សព យកទៅបូជានៅវត្តសំបួរមាស ព្រោះមិនអាចទុកយូរបាន៕ (បងម៉េង-Media)

s

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!