ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

6 ថ្ងៃ មុន 19 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០០ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ៥៩៨ ភូមិទំនប់  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ 

ទី០១-ឈ្មោះ អេង វណ្ណះ  ភេទប្រុស អាយុ២៣ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

ទី០២-ឈ្មោះ ថុល វណ្ណឆៃ  ភេទប្រុស អាយុ២០ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សម្ភារៈដកហូត ៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៧ បាក់ស្លាកលេខភ្នំពេញ1DH-7821 ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងផ្នែកអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!