ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យម្នាក់ ករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ

2 ខែ មុន 42 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៥ និង ៣០នាទី ដោយអនុវត្តន៍តាមគោលការណ៍ដឹករបស់លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ អធិការដ្ឋានខណ្ ឌនិង ប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើងក្តាន់ពីរ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក។

ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ លុច្យ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរគ្រឿងញៀន)។

វត្ថុតាងចាប់យករួមមាន
១ ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៣កញ្ចប់។
២ ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៣ ឧបករណ៍ប្រើប្រាស់មួយចំនួន។
៤ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១។

ចំពោះមុខ កម្លាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដ៏ទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

ទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ នឹងប៉ុស្តិ៍រដ្ឋបាលទាំង១១ បន្តជំរុញការស្រាវជ្រាវដើម្បីបើកការបង្រ្កាបជាប់ជាប្រចាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!