ព្រឹតិ្តការណ៍ថ្មីៗ

បន្ថែមល្បឿនអោយផុតភ្លើងស្តុប បែរជាក្រឡាប់ស្អាតទាំងព្រឹក!

5 ខែ មុន 54 តូ សុផល

ភ្នំពេញ៖ ដោយសារតែអ្នកបើកបររថយន្តធុនធំ ភាគីច្រើនតែងតែបើកខ្វះការប្រុងប្រ័ត្នទើបបង្កជាគ្រោះថ្នាក់ចរាចរញឹកញាប់ ជាក់ស្តែងកាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ មានរថយន្តដឹកថ្មម៉ាត
១គ្រឿង ម៉ាកHYUNDAI ប្រភេទដងសន្ទូច បានបើកជែងដើម្បីអោយផុតភ្លើងសញ្ញាស្តុបក៍បួងចង្កូតក្រឡាប់តែម្តង។បង្ករភ្ញាក់ផ្អើនៅចំណុចភ្លើងស្តុបណតប៊្រិដត៍ផ្លូវ២០០៤កែងផ្លូវណតប៊្រិដត៍ភូមិស្លែងរលើងសង្កាត់អូបែកក្អម
ខណ្ឌសែនសុខ។

រថយន្តដែលក្រឡាប់ធ្លាក់ទឹកម៉ាកHYUNDAIពណ៌ ស លាយខៀវ ប្រភេទដងសន្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3C-2677 បើកបរដោយបុរសម្នាក់ មិនប្រាប់អត្តសញ្ញាណ ។

ប្រភពពី សមត្ថកិច្ចប្រចាំការនៅគោលដៅខាងលើបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តខាងលើដឹកសន្លឹកថ្មម៉ាតពេញដោយបើកបរមកតាមផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចខាងលើរថយន្តបានបន្ថែមល្បឿនលឿនដើម្បីអោយផុតភ្លើងសញ្ញាស្តុបនិងបានបួងចង្កូតមកឆ្វេងដៃរកផ្លូវណតប៊្រិដត៍វិញក៍ក្រឡាប់បោកផ្ទុបនិងបង្គោលភ្លើងស្តុបតែម្តងតែសំណាងល្អមិនមានអ្នករងរបួសគ្រាន់តែក្រពិតបង្គោលភ្លើងស្តុបប៉ុណ្ណោះ។

ក្រោយកើតហេតុ រថយន្តខាងលើនេះត្រូវបានសមត្ថកិច្ចចុះទៅវាស់វែងនិងបានស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នុំពេញរងចាំដោះស្រាយពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!