ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ផ្អើលឈុល ! ក្រៀកលោកផ្កាយ១ និងមន្ត្រីនគរបាល៥នាក់ទៀត ដាក់ឡាន ព្រោះ….! 

5 ខែ មុន 3541 តូ សុផល

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ម្នាក់ និងមន្រ្តីនគរបាល៥នាក់ នៅគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គមនៃក្រសួងមហាផ្ទៃត្រូវបានកម្លាំងនគរបាលតម្រួតបទបញ្ជា ចុះនាំខ្លួន ដោយចោទប្រកាន់ថា ចុះត្រួតពិនិត្យឃ្លាំង ស្តុកបារីមួយកន្លែង មិនបានសហការជាមួយនគរបាលមូលដ្ឋាន។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៩ នៅចំណុចមុខ ឃ្លាំង ស្តុបបារីមួយកន្លែង ស្ថិតនៅ តាមផ្លូវភ្នំពេញហាណូយ ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។

នគរបាល ដែលត្រូវ កម្លាំង តម្រួតបទបញ្ជានាំខ្លួន នោះ ត្រូវបាន គេស្គាល់ម្នាក់លោកឧត្តមសេនីយ៍ត្រី ភូ សុផល ជានគរបាលនៅគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាពសង្គមនៃក្រសួងមហាផ្ទៃ។

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្លាំង នគរបាល រូបនោះដោយមានការចូលរួម ពី ក្រឡាបញ្ជី របស់លោក ងិន ពេជ្រ ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចូលរួមផង បានចុះត្រួត
ពិនិត្យ ឃ្លាំងស្តុកបារីគ្រប់មុខ ដែលសង្ស័យ ផលិតបារីក្លែងក្លាយ ខណះ ពេល នោះមិនទាន់បានចូល ត្រួតពិនិត្យឃ្លាំង នៅឡើយ ស្រាប់តែមានកម្លាំងនគរបាលមូលដ្ឋាន មកអញ្ចើញ ទៅអធិការដ្ឋានខណ្ឌសែនសុខ។

លុះក្រោយមកស្រាប់តែ មានកម្លាំងតម្រួតបទបញ្ជាប្រដាប់ដោយកាំភ្លើង គ្រប់ដៃចំនួន២រថយន្តមកនាំខ្លួនមន្រ្តីនគរបាលទាំងនោះ ឡើង រថយន្តបញ្ជូនទៅកាន់បញ្ជាការដ្ឋាន តម្រួតបទបញ្ជាដើម្បីសាកសួរ។

ទាក់ទិនការនាំខ្លួន នគរបាលនេះ លោក ឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានប្រតិបត្តិការ នៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានីភ័យខ្ពស់ដល់សុខភាពនិងសុវត្តិភាព សង្គមនៃក្រសួងមហាផ្ទៃ បានអោយដឹងថា ការនាំខ្លួន មន្រ្តីនគរបាលខាងលើនេះគឺជាការយល់ច្រឡំ។

លោកឧត្តមសេនីយ៍ បានអោយដឹងទៀតថា នៅមុនពេលកើតហេតុកម្លាំង សមត្ថកិច្ចរបស់លោកទទួលបានព័ត៌មានមានរថយន្តមួយគ្រឿង ដឹក បារីក្លែងចូលក្នុងឃ្លាំង ដោយដាក់ការសង្ស័យ ទីតាំងផលិតបារីក្លែងក្លាយ លោកបានរាយការណ៍ទៅព្រះរាជ្ញារងដើម្បីចុះមកត្រួតពិនិត្យ តែម្ចាស់មិនសហការណ៍ ហើយមិនទាន់បានត្រួតពិនិត្យផង បែរជារាយការណ៍ទៅខាងលើប្រើកម្លាំងទាំងបំពានបែបនេះ។

លោកឧត្តមទោ ទូច យុទ្ធា ក៍បានបញ្ជាក់ទៀត ថា មិនមានការឃាត់ខ្លួន មន្រ្តីនគរបាលនោះទេ គ្រាន់តែជាការយល់ច្រឡំគ្នា ក្រោយមកអោយត្រឡប់មកវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!