ព្រឹតិ្តការណ៍ថ្មីៗ

Updated មន្ត្រីនគរបាល ៥នាក់ មានពាក់ផ្កាយ១ម្នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌសែនសុខ បញ្ជូនឡើងរថយន្តភ្លាមៗ​ ដោយមិនទាន់ដឹងមូលហេតុ

3 ខែ មុន 673 តូ សុផល

 

(ភ្នំពេញ)៖ នៅមុននេះបន្តិច​ មន្រ្តីនគរបាលប្រមាណ៥នាក់ ក្នុងនោះមានទាំងមន្រ្តីនគរបាលពាក់ផ្កាយមួយម្នាក់ផងដែរ

ត្រូវបានកម្លាំងតម្រួតបទបញ្ជា ចាប់ឃាត់ខ្លួន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩​ មុខឃ្លាំងបារីមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ពិតជាមានការឃាត់ខ្លួនមន្រ្តីនគរបាលទាំងនេះមែន ដោយចាប់ក្រៀកបញ្ជូនឡើងរថយន្តចេញទៅបាត់តែម្តង៕

មន្ត្រីនគរបាល​ជាន់ខ្ពស់​មួយរូបបានប្រាប់ឲ្យដឹងថា​ ការឃាត់ខ្លួនពួកគេ ដោយសារមុនដំបូង ពេលដែលពួកគេចុះទៅនោះ មិនបានសហការជាមួយខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានឲ្យខាងតម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួនតែម្តង ប៉ុន្តែក៏បានឲ្យត្រឡប់ទៅវិញភ្លាមៗផងដែរ មិនមានរឿងអ្វីនោះឡើយ ដែលពួកគេនៅខាងប្រឆាំងទំនិញក្លែងក្លាយ ប៉ុន្តែក្រោយការសួរនាំ ក៏ឲ្យត្រឡប់ទៅវិញតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!