ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលតឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន!

5 ខែ មុន 53 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលតឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់រួមមាន៖

ទី០១-ឈ្មោះ លាង លី  ភេទប្រុស អាយុ៥៨ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ទី០២-ឈ្មោះ ឈន តាំងលី  ភេទប្រុស អាយុ៣៥ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ ។

ទី០៣-ឈ្មោះ ឡេង បណ្ឌិត  ភេទប្រុស អាយុ៣០ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ទី០៤-ឈ្មោះ សាន់ ម៉ារី  ភេទប្រុស អាយុ៣០ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្រុកពាមជរ ខេត្តព្រៃវែង  

ទី០៥-ឈ្មោះ សុង ធា  ភេទប្រុស អាយុ២០ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ទី០៦-ឈ្មោះ ហេង ចាន់តារា  ភេទប្រុស អាយុ១៨ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈដកហូត ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកវ៉េវ ពណ៌ប្រផេះ ពាក់ស្លាកលេខកណ្តាល1H-6224 ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខបានចុះរដ្ឋបាលនៅចំណុចខាងលើ  បានឃើញជនសង្ស័យចំនួន០៣នាក់  កំពុងនាំគ្នាដើរ និងជិះម៉ូតូ០១គ្រឿង ដោយមានការសង្ស័យកម្លាំងយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!