ព្រឹតិ្តការណ៍ថ្មីៗ

ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរំលោភលើទំនុកចិត្ត!

8 ខែ មុន 21 តូ សុផល

ភ្នំពេញ៖  នៅថ្ងៃ០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូមិនប្រគល់ឲ្យម្ចាស់វិញ) នៅចំណុចតាមផ្លូវលំ ភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ០១លើក ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឌី ឆេងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅក្នុងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ផ្លូវ១៩២៨ ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ 

ជនរងគ្រោះ ចំនួន០១នាក់ ឈ្មោះ ស្រុង រិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជាងជួជុលរថយន្តស្នាក់នៅបន្ទប់ជួល ផ្ឡូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ៖ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ1AY-5549 របស់ជនរងគ្រោះ ។

សមត្ថកច្ចបានបន្តទៀតថា មុនពេលកើតហេតុជនសង្ស័យខាងលើបានខ្ចីម៉ូតូពីជនរងគ្រោះ ដោយប្រាប់ជនរងគ្រោះថាខ្ចីម៉ូតូទៅដូរលុយ បន្ទាប់មកជនរងគ្រោះបានប្រគល់ម៉ូតូទៅឲ្យជនសង្ស័យខ្ចី ហើយជនសង្ស័យបានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមក ជនសង្ស័យបានត្រឡប់មកវិញមិនឃើញម៉ូតូ រួចជនរងគ្រោះក៍បានមកប៉ុស្តិ៍រដ្ឋបាលឃ្មួញដើម្បីដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។ 

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ