ព្រឹតិ្តការណ៍ថ្មីៗ

លួចម៉ូតូនៅក្រុងតាខ្មៅ ចាប់បាននៅស្ទឹងមានជ័យ២

9 ខែ មុន 26 តូ សុផល

ភ្នំពេញ ៖ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០៩ និង ២០ នាទី កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញសហការស្នងការនគរបាលខេត្តកណ្តាល បានធ្វេីការស្រាវជ្រាវឃាត់ ខ្លួនជនសង្ស័យ ចំនួន ០៣ នាក់ នៅចំណុច ផ្ទះលេខ ៥១៧អឺ០ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច(ម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ក្រហម លេខតួ ៥១២៣៥១៨ លេខម៉ាស៊ីន ០១២៣៩១៨ គ្មានស្លាកលេខ) នៅចំណុច បន្ទប់លេខ១៥ ផ្លូវបេតុង ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត កណ្តាល កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០៥ និង ០០ នាទី ទៀបភ្លឺ និងចាប់យកភស្តុតាងម៉ូតូមួយគ្រឿងជារបស់ជនរងគ្រោះ បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ មានឈ្មោះ ៖

១-ឈ្មោះ ងៀប សាដទីរ៉ា ហៅ ដម ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥០ZE០ ផ្លូវលេខ ២៥១ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ឈ្មោះ តាំង សៀវហ្វុង ហៅ នាង ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥២ ផ្លូវលេខ ២៥១ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៣-ឈ្មោះ ណែម សំណាង ហៅ អ៊ូ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ភស្តុតាងចាប់យក

ម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ក្រហម លេខតួ ៥១២៣៥១៨ លេខម៉ាស៊ីន ០១២៣៩១៨ គ្មានស្លាកលេខ ។

ម៉ូតូម៉ាកKavasaki ពាក់ស្លាកលេខ ខ ម ០១.១.៩០៧៧ លេខតួ ម៉ាស៊ីន ៦៥០EFA០៧៤៤៥

បច្ចុប្បន្នជនសង្ស័យនិងភស្តុតាងខាងលើ ការិយាល័យបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ