ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់៣នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួន

9 ខែ មុន 30 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង ១០ នាទីកម្លាំងជំនាញរបស់ការិយាល័យបានអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យ ចំនួន ០៣ នាក់ នៅចំណុចផ្លូវលេខ២៩៤ កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ មិនបានសម្រេច ) នៅចំណុចមុខហាងម៉ាស្សាយីហោវ៉ាភូផ្ទះលេខ១៤ ផ្លូវលេខ៥១ ភូមិ៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៩ និង ១០ នាទី និងចាប់យកវត្ថុតាងមធ្យោបាយធ្វើសកម្មភាពម៉ូតូមួយគ្រឿង បញ្ជូនមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ មានឈ្មោះ ៖

១-ឈ្មោះ អ៊ឹង រតនា ហៅ ខ្នា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ លក់ម៉ូតូ ស្នាក់នៅផ្ទះមិនចាំលេខផ្លូវលេខមិនចាំបូរីហុងឡេងយី សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

២-ឈ្មោះ ស្រី មនោ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ ធ្វើម្ហូបការ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

៣-ឈ្មោះ គ្រឿន ជលសា ហៅ នៅ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ ធ្វើចំការ ស្នាក់នៅផ្ទះលេខ០២ ផ្លូវលំ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។

វត្ថុតាងចាប់យក
ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ទឹកមាស ឆ្នាំផលិត ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៣៧៨៧០៥ ពាក់ស្លាកលេខភ្នំពេញ១HI ៨២៤៧ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ