ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកុងទីន័រប៉ះជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់!

5 ខែ មុន 32 តូ សុផល

ភ្នំពេញ៖ រថយន្តកុងទីន័រប៉ះជាមួយម៉ូតូ Scoopyបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណនេះកើតឡើងនៅល្ងាចថ្ងៃពុធ ខែមករា ឆ្នាំ២០១៩  ត្រង់ចំណុចផ្លូវចូលផ្សារទួលពង្រប្រហែល១០០ម៉ែតពីផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី០១ ខណ្ឌពោធ៌ិសែនជ័យ រាជធានីភ្នំពេញ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អង្គភាពសារព័ត៌មានTNNថា មុនពេលកើតហេតុគេឃើញម៉ូតូនិងរថយន្តធ្វើដំណើរស្របទិសគ្នាពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុម៉ូតូបានវ៉ារថយន្តកុងទីន័រមិនផុតក៏ប៉ះចង្កូតជាមួយរថយន្តដួលបោកក្បាលនិងផ្លូវបណ្តាលឱ្យរងរបួសធ្ងន់។

បើតាមកាតការងារដែលពាក់ជាប់និងករជនរងគ្រោះមានឈ្មោះ សឿង សឿន ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ បុខរបរជាជាងសំណង់(ធ្នឹមនិងក្រវ៉ាត់ E1)  ជិៈម៉ូតូ Scoopy ពណ៍ស មានស្លាកលេខ ភ្នំពេញ 1CN2777 បុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះ (មហានគរ)ដឹកយកទៅសង្គ្រោះនៅគ្លីនិច្ចមហាគរហើយ។ រីឯរថយន្តកុងទីន័រត់បាត់ស្រម៉ោទៅហើយ ។

បច្ចុប្បន្នម៉ូតូរងគ្រោះខាងលើត្រូវបានកំលាំនគរបាលប៉ុស្តិ៍ចោមចៅទី០១យកទៅរក្សារទុករង់ចាំជនរងគ្រោះឬក៏សាច់ញាតិទៅយក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!