ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្រ្កាបមុខសញ្ញា ជួញដូរគ្រឿងញៀន និងសេពគ្រឿងញៀន បាន៨នាក់

5 ខែ មុន 50 តូ សុផល

រាជធានីភ្នំពេញ៖ លោក គល់ យី អធិការប៉ូលិសខណ្ឌឫស្សីកែវ បានអោយដឹងថាក្នុងរយះពេលមួយថ្ងៃ កម្លាំងសមត្ថកិច្ចជំនាញ ខណ្ឌនិងកម្លាំងតាមបណ្ដាប៉ុស្ដិ៍ទាំងអស់ ចុះសហការគ្នា ឈានទៅដល់បង្រ្កាបបានជាក់ស្ដែងក្រុមរកស៊ី ជួញដូរគ្រឿងញៀន និងសេពគ្រឿងញៀន នៅកន្លែងផ្សេងៗពីគ្នា ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានចំនួន៨នាក់ននិងថ្នាំញៀន ឧបករណ៍សេពថ្នាំញៀន ជាច្រើនទៀតផងដែរ។

ក្នុងនោះលោកអធិការនគរបាលខណ្ឌឫស្សីកែវ គល់ យី ក៏បានបង្ហាញស្ដីពីលទ្ធផល នៃការស្រាវជ្រាវ បង្ក្រាបជាក់ស្ដែង ករណីប្រើប្រាស់ដោយដោយខុសច្បាប់ នូវសារធាតុញៀន និងជួញដូរថ្នាំញៀន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយកម្លាំងជំនាញ ខណ្ឌឬស្សីកែវ​ និងប៉ុស្តិបានធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្ដែង ករណីប្រើប្រាស់ និងជួញដូរថ្នាំញៀនដោយខុសច្បាប់ ត្រង់ចំណុចផ្លូវជាតិលេខ៥ ក្រុមទី៨​ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ និងនៅសង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអធិការបន្តទៀតថា ជាលទ្ធផលកម្លាំងជំនាញ ខណ្ឌ+ប៉ុសបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៨នាក់រួមមាន៖
១ ឈ្មោះ ពិន ស៊ីណា ហៅឆាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ស្នាក់ផ្ទះជួលភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបចុងភៅ។
២ ឈ្មោះ វេទ សំរិទ្ធ ហៅអូក-ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅផ្ទះជួល លេខ០៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរ រត់ម៉ូតូឌុប។
៣ ឈ្មោះ ស៊ូ សុខុម ហៅហីង-ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួល ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ មុខរបរជាងដែក។
៤ ឈ្មោះ ស៊ុត សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅ ផ្ទះលេខ១១៩ ផ្លូវលំ ក្រុមទី០៧ ភូមិឃ្លាំងសាំង សង្កត់ឫស្សីកវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរ នៅផ្ទះ។
៥ ឈ្មោះ ប៉ិច ពិសុទ្ធ វិសិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅ ផ្ទះជួលផ្លូវលេខ០៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរនៅផ្ទះ។
៦ ឈ្មោះ ពេជ្រ ពិសាល នៅពីភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរមានទីលំនៅស្នាក់នៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរជាងម៉ាស៊ីនត្រជាក់។
៧,ឈ្មោះម៉ាត់ សូនីភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម នៅសង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ និងទី៨ឈ្មោះទីន ហ្វារិតភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម នៅសង្កាត់ច្រាំងចំរះ១ ខណ្ឌឫស្សីកែវ។

ជនសង្ស័យ ទាំង៨នាក់ខាងលើនេះ បានប្រព្រឹត្តអំពើប្រើប្រាស់និងជួញដូរថ្នាំញៀន ដោយខុសច្បាប់ នូវសារធាតុញៀន ដោយសម្ភារះដកហូតមានឧបករណ៍ ប្រើប្រាស់និងថ្នាំញៀន មួយចំនួនផងដែរ។

បច្ចុប្បន្ន​នៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ខណ្ឌឬស្សីកែវ​ កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៏តាមច្បាប់៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!