ព្រឹតិ្តការណ៍ថ្មីៗ

ឃើញសមត្ថកិច្ចបែនាំគ្នាជិះម៉ូតូរត់ដេញឃាត់បាន២នាក់

2 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ យុវជន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមឃាត់ខ្លួនចាប់បានខណះដែលឃើញសមត្ថកិច្ចល្បាតនាំគ្នាបើកម៉ូតូរត់កេចខ្លួន។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង០២និង៣០នាទីទាបភ្លឺថ្ងៃទី០៩មករា២០១៩នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនកើតហេតុខាងលើស្របពេលសមត្ថកិច្ចធ្វើការល្បាតក្នុងមូលដ្ឋានមកដល់ផ្លូវ១០១៩ស្រាប់តែឃើញក្រុមក្មេងទំនើង០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រឹមសង់សេ១២៥សេរី២០១៥ពាក់ស្លាកលេខភ្នំពេញ1FO-1026 ដឹកគ្នាខណះឃើញសមត្ថកិច្ចស្រាប់តែក្មេងទំនើងខាងលើជិះម៉ូតូរត់កេចពេលឃើញដូចនោះកម្លាំងសមត្ថកិច្ចក៍ដេញតាមពីក្រោយរហូតដល់ចំណុចខាងលើទើបចាប់បាននិងយកមកធ្វើការសាកសួរនិងធ្វើតេស្តទឹកនោមរកសារធាតុញៀននៅអធិការខណ្ឌសែនសុខ។

សមត្ថកិច្ច បន្តថាក្រោយពីឃាត់ខ្លួន យកមកដល់អធិការខណ្ឌបានធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញថាទាំង២នាក់ខាងលើមានម្នាក់ឈ្មោះ ឡូយ សំអឿន ភេទប្រុស អាយុ៣៣ ជនខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ពាក់អាវទឹកក្រូចមានផ្ទុកសារធាតុញៀនត្រូវឃាត់ខ្លួន) ។ដោយឡែម្នាក់ទៀតមិនមានសារធាតុញៀនអប់រំអោយទៅផ្ទះវិញ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!