ព្រឹតិ្តការណ៍ថ្មីៗ

កូនក្មួយតែងតែសុំ ឱប ថើប និង សុំថតរូប Selfie ជាមួយ សម្តេចតេជោ

2 ខែ មុន 35 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៩ មករា ២០១៩ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយយ៉ាងខ្លាំង ដែលបានអញ្ជើញចុះជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនីដោយផ្ទាល់ នៅទីតាំងភូមិ ចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

បងប្អូនកូនក្មួយកម្មករមានទឹកមុខសប្បាយរីករាយឈររង់ចាំទទួលស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្រកបដោយក្តីសង្ឃឹមនិងកក់ក្តៅបំផុត។

គ្រប់ពេលដែល សម្តេចតេជោ អញ្ជើញជួបជាមួយកម្មករ គឺកូនក្មួយតែងតែសុំ ឱប ថើប និង សុំថតរូប Selfie ជាមួយ សម្តេចតេជោ ដែលបានបង្ហាញនូវការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតរបស់ក្មួយៗចំពោះប្រមុខដឹកនាំ។

អរគុណដល់បងប្អូន និងក្មួយៗដែលបានគាំទ្រ និងបោះឆ្នោតជូន​ គណបក្សប្រជាជនកម្ពុជា ដើម្បីពូមានឱកាស និងលទ្ឋភាពបន្តដឹកនាំប្រទេសជាតិតទៅទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!